Connect with us

សេដ្ឋកិច្ច

ចិន បញ្ចុះតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត

បានផុស

នៅ

អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិននិយាយថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃពុធនេះតទៅ ដោយសារតែមានការប្រែប្រួលថ្មីៗនៃតម្លៃប្រេងអន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិនបញ្ជាក់ថា តម្លៃសាំងនឹងត្រូវបានកាត់បន្ថយចំនួន ៨៥ យ័នប្រហែល ១១.៨៤ ដុល្លារអាមេរិកក្នុងមួយតោន ខណៈតម្លៃប្រេងម៉ាស៊ូតនឹងកាត់ ៨០ យ័នប្រហែល ១០.៩៧ ដុល្លារក្នុងមួយតោន ។

ទន្ទឹមនោះ ក្រុមហ៊ុនប្រេងឈានមុខគេចំនួន ៣ របស់ប្រទេសចិនគឺ សាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងសំយោគចិន និងសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន រួមជាមួយរោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានស្នើសុំឲ្យរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូនដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ។

គួរបញ្ជាក់ថា ការកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូតរបស់ចិនកើតមានឡើង បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានរបស់​ក្រុមហាម៉ាស់ទៅលើអ៉ីស្រាអែល ខណៈជម្លោះនេះក៏បានរុញឲ្យតម្លៃប្រេងអន្តរជាតិឡើងដល់ជាង ៤ ដុល្លារក្នុងមួយបារ៉ែលផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម