ព័ត៌មានជាតិ
ស្វែងយល់ពីរចនាសម្ព័ន្ធ ភារកិច្ចការងារនៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យការងារនិងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានការផ្លាស់ប្តូរដោយលោក ហេង សួរ អតីតរដ្ឋលេខាធិការ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមុខងារនិងភារកិច្ចដូចតទៅ៖
– អនុវត្តច្បាប់ស្តីពីការងារ សំដៅធានា កែលម្អអនាម័យនិងសន្តិសុខការងារ សុខភាព កម្មករនិយោជិត និងលក្ខខណ្ឌធ្វើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន
– ធ្វើអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីរដ្ឋបាលការងារ
– តាមដានការអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធទៅនឹងបទដ្ឋានការងារ លក្ខខណ្ឌការងារ អនាម័យ និងសន្តិសុខការងារ និងការការពារសុខភាពកម្មករនិយោជិត
– ជួយការពារ និងសម្របសម្រួលទំនាក់ទំនងរវាងបណ្តាអង្គការតំណាងរបស់កម្មករ និយោជិត និងសមាគមនិយោជក និងបណ្ដាការងារនៃសេដ្ឋកិច្ចមិនរៀបរយ
– ធ្វើការសម្របសម្រួលរាល់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គការនានា ក្នុងតំបន់និងលើសកលលោកដើម្បីជំរុញវិស័យការងារដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
– ដំណើរការតាមនីតិវិធីនូវការដោះស្រាយវិវាទការងាររួមនិងបុគ្គល
– គ្រប់គ្រងការងារប្រើប្រាស់ពលកម្មកម្ពុជាទាំងក្នុងនិងក្រៅប្រទេស និងសហការក្នុងការ គ្រប់គ្រងជនបរទេសដែលចូលមកប្រកបមុខរបរនៅក្នុងប្រទេស
– សិក្សា និងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រងមុខរបរ និងហត្ថពលកម្ម
– ដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដំណើរការបេឡាជាតិរបបសន្តិសុខសង្គម
– អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងពលកម្មកុមារ
– សិក្សានិងរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរ ដើម្បីធ្វើការបូកសរុបសេចក្តីត្រូវការនៃទីផ្សារការងារ
– តាក់តែងនិងអភិវឌ្ឍគោលនយោបាយស្ដីពីមុខរបរ ដោយឈរលើនយោបាយជាតិសម្រាប់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
– តាក់តែងនិងអភិវឌ្ឍគោលនយោបាយជាតិសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ
– តាក់តែងគោលការណ៍និងគ្រប់គ្រងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
– ពិនិត្យសំណើសុំបង្កើត ទទួលស្គាល់គ្រឹះស្ថាន មជ្ឈមណ្ឌល ថ្នាក់រៀនអប់រំបណ្ដុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈគ្រប់ប្រភេទ
– គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ និងឯកជន
– ធ្វើការសម្របសម្រួលរាល់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គការនានា ក្នុងតំបន់និង លើសកលលោក ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជា្ជជីវៈ ដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
– សហការជាមួយសហគ្រាស គ្រឹះស្ថាន បច្ចេកទេសនិងវិជ្ជាជីវៈដើម្បីពង្រឹងនិងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាល
– តាក់តែងនិងអភិវឌ្ឍស្តង់ដាមុខរបរ ស្របតាមសេចក្តីត្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស
– រៀបចំនិងគ្រប់គ្រងការធ្វើតេស្តអំពីកម្រិតវិជ្ជាជីវៈគ្រប់ប្រភេទមុខរបរ និងធ្វើការផ្តល់ឬដកហូតបណ្ណទទួលស្គាល់វិជ្ជាជីវៈដោយយោងតាមលទ្ធផលនៃការធ្វើតេស្ត
– គ្រប់គ្រងការងារហ្វឹកហ្វឺនកូនជាងនិងបេឡានៃការហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានរចនាសម្ព័ន្ធដូចតទៅ៖
ក-ថ្នាក់កណ្តាល
-ខុទ្ទកាល័យរដ្ឋមន្ត្រី
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-អគ្គនាយកដ្ឋានការងារ
-អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
-អគ្គាធិការដ្ឋាន។
ខ-អង្គភាពមូលដ្ឋាន
គ-គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាល
អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងមានអគ្គាធិការរងមួយចំនួនជាជំនួយការតាមការចាំបាច់។
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។
ខុទ្ទកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបន្ទុកការងារទំនាក់ទំនងសម្របសម្រួលគ្រប់គ្រង កិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ផែនការ ស្ថិតិ នីតិកម្ម និងសហប្រតិបត្តិការអន្តរជាតិ។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានរចនាសម្ព័ន្ធដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
– នាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្ម
– នាយកដ្ឋានហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
អគ្គនាយកដ្ឋានការងារ
អគ្គនាយកដ្ឋានការងារទទួលបន្ទុកការងារទំនាក់ទំនង សម្របសម្រួល គ្រប់គ្រងកិច្ចការអធិការកិច្ចការងារ វិវាទការងារ មុខរបរនិងហត្ថពលកម្ម ការងារកុមារ និងពេទ្យការងារ។
អគ្គនាយកដ្ឋានការងារមានរចនាសម្ព័ន្ធដូចខាងក្រោម៖
-នាយកដ្ឋានអធិការកិច្ចការងារ
-នាយកដ្ឋានវិវាទការងារ
– នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម
– នាយកដ្ឋានការងារកុមារ
-នាយកដ្ឋានពេទ្យការងារ។
អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទទួលបន្ទុកការងារតាក់តែងគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងគ្រប់គ្រងលើការងារអប់រំ បណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង តាមច្បាប់ស្តីពីការងារ ព័ត៌មានទីផ្សារការងារក្នុងនិងក្រៅប្រទេស ធានាគុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអភិវឌ្ឍស្តង់ដានិងកម្មវិធីសិក្សា។
អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមានរចនាសម្ព័ន្ធដូចមានខាងក្រោម៖
– នាយកដ្ឋានព័ត៌មានទីផ្សារការងារ
– នាយកដ្ឋានបណ្តុះបណ្តាល
– នាយកដ្ឋានស្តង់ដានិងកម្មវិធីសិក្សា
– នាយកដ្ឋានធានាគុណភាព
– នាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត
– នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានមានតួនាទីនិងភារកិច្ចដូចតទៅ៖
– ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ពិនិត្យ សម្រុះសម្រួល និងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធដល់សមត្ថកិច្ចនិង សកម្មភាពរបស់មន្ត្រីនិងភ្នាក់ងាររបស់ក្រសួង
– ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ចហើយនិងអំពីវិធានការកែលម្អការប្រព្រឹត្តរបស់អង្គភាពនោះ
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូនប្រគល់ជូន។
អង្គភាពមូលដា្ឋន
នៅតាមរាជធានី ខេត្តនីមួយៗ មានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដែលទទួលបន្ទុកអនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង។
នៅតាមក្រុង ស្រុក ខណ្ឌ មានការិយាល័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបន្ទុក អនុវត្ត និងសម្របសម្រួលសកម្មភាពនានារបស់ក្រសួងនិងតាមបទបញ្ជារបស់មន្ទីរ។
គ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមអាណាព្យាបាល
គ្រឹះស្ថានសាធារណៈរដ្ឋបាលនានា ដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៣ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក