Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកងរាជអាវុធហត្ថ រម្លឹកគុណអតីតយុទ្ធជនពលីជីវិតដើម្បីរកសន្តិភាពជូនជាតិ

បានផុស

នៅ

ឆ្លៀតក្នុងឱកាសពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងឱឡារិក ដើម្បីរម្លឹកទៅដល់គុណូបការៈ និងជាការកត្តញ្ញូទៅដល់កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសខ្មែរ ដែលបានចូលរួមរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម ដែលដុតកម្ពុជាស្ទើរក្លាយជាគំនរផេះកាលពីអតីតកាល នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកងកម្លាំងកងរាជអាវុធហត្ថ មកពីគ្រប់ខេត្តក្រុង រៀបចំប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធទៅដល់អតីតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ដូចជាបុព្វបុរសខ្មែរ នៅពីមុខមហាចេតិយ ស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច១៦ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពីមុខមហាចេតិយកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសម្រេចការកសាងជាស្ថាពរកាលពីពេលថ្មីៗ គឺមានការរៀបចំពិធីបង្សុកូលបែបពុទ្ធសាសសនា និងមានការចូលរួមគោរណវិញ្ញាណក្ខន្ធពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការង បញ្ជាការខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថមកពីតាមបណ្តាខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ សរុបជាង១ពាន់នាក់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានគូសបញ្ជាក់ប្រាប់កម្ពុជាថ្មីថា គោលបំណង​រៀបចំពិធីនេះឡើង ដោយសារក្នុងនាមធ្លាប់ជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាម្នាក់ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម រហូតប្រទេសជាតិទទួលបានសុខសន្តិភាព ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែផ្តួចផ្តើមឱ្យមានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះឡើង ដើម្បីបង្ហាញពីកត្តញ្ញូគោរពដឹងគុណចំពោះពលីកម្មរបស់យុទ្ធជនក្លាហានទាំងអស់ដែលជួយនាំយកសុខសន្តិភាពជូនប្រជាជនកម្ពុជាមកទល់នឹងពេលនេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បន្ថែមថា ក្រៅពីដើម្បីគោរពវិញ្ញាណក្ខន្ធជូនដល់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបញ្ញាវន្តខ្មែរផ្សេងទៀតហើយនោះ ការប្រារព្ធពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដើម្បីចង់ឱ្យកងរាជអាវុធហត្ថ នៅទូទាំងប្រទេស ក៏ដូចជាក្មេងជំនាន់ក្រោយបានដឹង និងចងចាំការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន កាលពី៤៦ឆ្នាំមុន ដែលសម្តេចបានសម្រេចចិត្តយ៉ាងលំបាកចាកចោលភរិយាទាំងកូនក្នុងផ្ទៃ ចេញទៅតស៊ូរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាជន ចេញពីរបបវាលពិឃាតខ្មែរក្រហម នាថ្ងៃ២០ មិថុនា ១៩៧៧ ដែលជាចំណុចផ្តើមបង្កើតឱ្យមានកម្ពុជាពេញដោយសន្តិភាពនៅពេលនេះ។

លោកឧត្តមសេនីយ៍ អេង ហ៊ី គូសបញ្ជាក់ទៀតថា ពិធីនេះមិនត្រឹមផ្តល់ចំណេះដឹងដល់កងកម្លាំងកងរាជអាវុធហត្ថ និងកូនខ្មែរទូទាំងប្រទេសប៉ុណ្ណោះទេ វាក៏នឹងផ្តល់ជាបទពិសោធដ៏ល្អក្នុងភាពជាអ្នកដឹកនាំបន្តវេនសម្រាប់ថ្ងៃអនាគត ព្រោះអាចតម្រង់ផ្លូវមិនឱ្យជាន់ដានអតីតកាលដ៏ឈឺចាប់ដែលចាស់ៗសម័យមុនធ្លាប់បានឆ្លងកាត់ ពិសេសកុំឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពវឹកវរដោយសារសង្គ្រាម។

លោកថា “ដូចយើដឹងស្រាប់ ពលីកម្មរបស់ពួកគាត់ទាំងអស់នៅពេលនោះ ពិសេសការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាបានជួយឱ្យយើងទទួលបានសុខសន្តិភាពយ៉ាងពិតប្រាកដនៅពេលនេះ”។


គួរបញ្ជាក់ថា ពិធីរម្លឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសខ្មែរ ដែលធ្វើឡើងនៅពេលនេះ មិនមែនជាលើកទី១នោះឡើយ ដោយតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី កន្លងមកគឺមានថ្នាក់ដឹកនាំសំខាន់ៗ កងកម្លាំងប្រដាប់អាវុធ យុវជននៃសហភាពសម្ព័ន្ធយុវជនកម្ពុជា ក៏ដូចនិស្សិតជាច្រើន សុទ្ធតែធ្លាប់មកគោរពវិញ្ញាណក្ខន្ធនៅទីនេះ និងសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រកម្ពុជានៅតំបន់រមនីយដ្ឋានប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច១៦ ដែលត្រូវចាត់ទុកជាចំណុចផ្តើមក្នុងរបត់ប្រវត្តិសាស្ត្រសង្គ្រាម និងនយោបាយនៅកម្ពុជា៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម