Connect with us

កីឡា

លោក Félix ប្រាប់ពីសារសំខាន់កីឡាករបរទេសចូលជម្រើសជាតិកម្ពុជា

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Félix Dalmás បាន​ចាត់​ទុក​កីឡាករ​សញ្ជាតិ​ដើម​ជប៉ុន Yudai Ogawa និង​កីឡាករ Privat Mbarga ជា​ធន​ធាន​ដ៏​សំខាន់​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៣​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​ប្រកាស​​ជា​ផ្លូវ​ការ​នូវ​កីឡាករ​សញ្ជាតិ​ដើម​កាមេរូន Privat Mbarga ​ចូល​ជម្រើស​ជាតិ​កម្ពុជា។ ​ការ​ធ្វើ​សញ្ជាតូបនីកម្ម​របស់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​ប៉ាគីស្ថាន វគ្គ​ជម្រុះ​បឋម ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦។

ក្នុង​បទ​សម្ភាស​ជា​មួយ«កម្ពុជា​ថ្មី» លោកគ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រាប់​ថា នៅ​ប្រទេស​ផ្សេង​ៗ​បាន​ធ្វើ​សញ្ជាតូបនីកម្ម​យូរ​មក​ហើយ។ ជាក់​ស្តែង​ក្រុមជម្រើស​ហុងកុង​ខ្លាំង​គឺ​សុទ្ធតែ​កីឡាករ​បរទេស​ចូល​សញ្ជាតិ ហើយ​ប្រទេស​ចិន​មាន​កីឡាករ​ប្រេស៊ីល​ជា​ច្រើន​ចូល​ជម្រើស​ជាតិ ខណៈ​ប្រទេស​បារាំង​​មាន​កីឡាករ​ចូល​សញ្ជាតិ​ច្រើន​ណាស់។

លោក​បាន​បន្ត​ថា កម្ពុជា​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ហើយ​រំពឹង​មាន​បន្ត​បន្ទាប់​ទៀត បន្ទាប់​វត្តមាន​កីឡាករ Yudai Ogawa និង Privat Mbarga។ លោក​បាន​រៀប​រាប់​ថា ៖«តាម​ពិត​ ​យើង​បាន​​ជជែក​គ្នា​យូរ​មក​ជុំ​វិញ​ករណី​នេះ។ វា​​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ Yudai ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ហើយ​គាត់​ចង់​ស្នាក់​នៅ​ទី​នេះយូរ​។ ​គាត់​​ចង់​មាន​ឱកាស​​ដើម្បី​តំណាង​ឲ្យ​ប្រទេស​ជាតិ​។ ខ្ញុំ​មិន​ដឹង​ថា មាន​មនុស្ស​ច្រើន​ដឹង​រឿង​នេះ​ទេ។ គាត់​សម្រេច​ចិត្ត​​ស្នាក់នៅ​ទី​នេះ ទោះ​គាត់​មាន​ឱកាស​នៅ​កន្លែង​ផ្សេង។ ​គាត់​ចង់​​មាន​ពេល​វេលា​មួយ​ដែល​ត្រូវ​តាម​លក្ខន្តិកៈ​របស់​ FIFA ដូច្នេះ​ហើយ​បាន​ជា​គាត់​ផ្លាស់​ប្តូរ​គំនិត​ដើម្បី​បន្ត​នៅ​ទី​នេះ។ ខ្ញុំ​អាច​យល់​បាន​ពី​អ្វី​ដែល​គាត់​យក​ចិត្ត​ទុក​​​​អំពី​បាល់ទាត់​កម្ពុជា។ ពី​ទំហំ​ដែល​គាត់​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ​»។

នៅ​ពេល​សួរ​ថា តើ Yudai នឹង​នាំអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Félix Dalmás បាន​ឆ្លើយ​ថា ៖«ខ្ញុំ​គិត​ថា Yudai នឹង​ផ្តល់​នូវ​អ្វី​ដែល​យើង​មិន​មាន​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ជា​ពិសេស​នៅ​តំបន់​បម្រើ​កណ្តាល។ គាត់​មាន​គុណភាព គាត់​មានចក្ខុវិស័យ ជា​​កីឡាករ​ដែល​មាន​គំរូ​ជា​អ្នក​ដឹក​នាំ។ គាត់​បាន​យល់ និង​ស្គាល់​ច្រើន​ណាស់​ពី​កីឡាករ និង​បាល់ទាត់​កម្ពុជា។ យើង​ឃើញ​ហើយ​ គាត់​លេង​នៅ​លីគ CPL រាល់​សប្តាហ៍។ គាត់​បង្ហាញខ្លួន​​ក្នុង​ពាន​រង្វាន់ AFC Cup យ៉ាង​ល្អ។ គាត់​ជា​ធន​ធាន​កីឡាករ​ដ៏​កម្រ​ និង​ជា​កីឡាករសំខាន់​​ដែល​មាន​កម្រិត​គុណភាព​ខ្ពស់»។

លោក​បាន​បន្ថែម​ថា Yudai និង​កីឡាករ​ចូល​សញ្ជាតិ​ផ្សេង​ទៀត​នឹង​មាន​ឥទ្ធិពល​ទាំង​នៅ​លើ​ទីលាន និង​ក្រៅ​ទី​លាន​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​លោកមិន​​អាច​និយាយ​​បាន​ទេ​ថា ការ​ប្រកួត​ដំបូង ពួក​គេ​​បង្ហាញ​ខ្លួន​ល្អ​ឥតខ្ចោះ​។ ពួក​គាត់​​​ត្រូវ​ការ​ពេល​វេលា​ខ្លះ។ និយាយ​ជា​រួម កីឡាករ​បរទេស​​នឹង​នាំ​មក​នូវ​អ្វី​​​ថ្មី ពិសេស​ប្លែក​ទាំង​ក្នុង​ទី​លាន និង​ក្រៅ​ទី​លាន ប្រកប​ដោយ​មាន​ភាព​​វិជ្ជមាន និងវប្បធម៌​បាល់ទាត់​ថ្មី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម