ព័ត៌មានជាតិ
ហាមពលរដ្ឋចូលនេសាទនៅអន្លុងអភិរក្សចំនួន ៧៩ កន្លែងតាមដងទន្លេមេគង្គ
អន្លុងអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លេមេគងលើចំនួន ៧៩ កន្លែង ចាប់ពីព្រុំប្រទល់ខេត្តក្រចេះ ទៅដល់ភូមិកោះ ល្ងក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទោះជាដល់រដូវបើកនេសាទក៏ដោយត្រូវហាមដាច់ខាតការចូលធ្វើការនេសាទដោយខុសច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-07-28_09-28-57-1024x768.jpg)
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖ ការហាមប្រាមបែបនេះ មានគោលបំណងថែរជីវិតត្រីមេពូជធំៗដែលកំពូងរស់នៅ ព្រោះវា និងបន្តពូជពង្ស ពងកូនឱ្យសម្បូរបែបឡើងវិញ ព្រោះកាលពីដើមខែតុលាយើងរកឃើញត្រីមេពូជមួយប្រភេទឈ្មោះត្រីប៉ាកាណាកមានទម្ងន់ជាង៥គីឡូក្រាម ដែលជាប្រភេទត្រីកំពុងរង និងការផុតពូជផងដែរ។
លោកបន្តថា៖ នៅតាមអន្លុងហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយបែរមកជួយរាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-07-28_09-28-57-2-1024x462.jpg)
ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តីក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងធ្វើការដកហូត យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។
លោក ជួប ផល្លា ប្រធានប្រចាំស្នាក់ការកំបោរ អភិរក្សត្រីមេពូជ ទន្លេមេគង្គលើបានបញ្ជាក់ថា៖ក្នុងរយៈពេល១៥០ថ្ងៃកន្លងមកកម្លាំងចម្រុះបានបើកយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៣បង្ក្រាបបទល្មើសឆក់បានចំនូន៤ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅពន្ធនាគារ និងម្នាក់គេចខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-07-28_09-28-57-3-1024x768.jpg)
លោកបន្តថា ជាមួយគ្នានេះបានដកហូតវត្ថុតាំងពីបទល្មើសមាន ទូកម៉ាស៊ីនចំននួន ០៤គ្រឿង, ថ្នងដងត្រី ០៤គ្រឿង, ក្បាលឆក់ ០៣គ្រឿង និងអាគុយ ០១គ្រឿង។
គួរំលឹកដែរថា៖ ក្នុងរដូវបិទនេសាទ១៥០ថ្ងៃខណ្ឌជលផល ដកហូតបាន ប្រវែង ៣៦.៩៤០ម៉ែត្រ, សន្ទូចរនង ចំនួន ៦.៨៩៨ផ្លែ និងលូស្បៃមុងប្រវែង ៥០០ម៉ែត្រ។
អាជ្ញាធរបានអប់រំប្រជានេសាទដាក់មងបណ្តែត ក្នុងអន្លុងអភិរក្សបានចំនួន ២១១ នាក់ និងឱ្យធ្វើកិច្ចសន្យាបានចំនួន ៥៦នាក់ និងអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់បានចំនួន ០៨នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-09-06_08-45-13-1024x768.jpg)
សូមបញ្ជាក់ថា៖កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ក្នុងអន្លុងទាំង ៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោងបាន ១៦កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែងអភិរក្សជលផលចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕
អត្ថបទ៖ ងិនលីម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?