Connect with us

សេដ្ឋកិច្ច

ម៉ាឡេស៊ី អាចនឹងដោះដូរពាណិជ្ជកម្មជាប្រាក់រីងហ្គីត ជំនួសដុល្លារអាមេរិក

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីចង់ឲ្យដៃគូពាណិជ្ជកម្មកាន់តែច្រើនទទួលយកការទូទាត់ប្រាក់រីងហ្គីតម៉ាឡេស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបង្កើនរូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anwar​ បានលើកឡើងក្នុងអង្គសភាថា ម៉ាឡេស៊ីចង់បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយចិន ។ ទោះជាយ៉ាងណា ដើម្បីបញ្ឈប់ការពឹងផ្អែកលើប្រាក់ដុល្លារ គឺពិបាកបន្តិចហើយ ប៉ុន្តែម៉ាឡេស៊ីនឹងងាកមកប្រើប្រាស់ប្រាក់រីងហ្គីតយ៉ាងសកម្មជំនួសវិញ ។

ចំពោះអាស៊ានវិញ កំពុងតែដំណើរការ​ ក៏ដូចជាជំរុញការដោះដូរ​ពាណិជ្ជកម្ម​ជារូបិយប័ណ្ណរបស់ខ្លួនដូចគ្នា ។ សម្រាប់ម៉ាឡេស៊ី មានកិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ី ថៃ និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត នឹងលើកទឹកចិត្តដល់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតលើរូបិយប័ណ្ណក្នុងស្រុក ។

បច្ចុប្បន្ន ប្រាក់រីងហ្គីតម៉ាឡេស៊ីកំពុងជួញដូរនៅជិតកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយធ្លាក់ចុះប្រហែល ៧.៥ ភាគរយនៃតម្លៃធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ម៉ាឡេស៊ីគ្រោងនឹងបង្ហាញថវិការបស់ប្រទេសសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ខណៈរដ្ឋាភិបាលរំពឹងនឹងកាត់បន្ថយការឧបត្ថម្ភធនសម្រាប់អ្នកមាន និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ក្រុមដែលមានប្រាក់ចំណូលទាប ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចជាសកល និងបញ្ហាសារពើពន្ធជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម