Connect with us

ព័ត៌មានជាតិ

តើកម្ពុជា និងប្រេស៊ីល មានទំនាក់ទំនងកាទូត និងសេដ្ឋកិច្ចបែបណាខ្លះ?

បានផុស

នៅ

លោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល កំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Mauro Vieira បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនេះ ប្រទេសទាំង២ គ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ប្រទេសទាំង២ នៅក្នុងប្រទេសកម្ពុជា និងប្រេស៊ីលនាឆ្នាំ២០២៤ ខាងមុខនេះ ព្រោះក្នុងប្រទេសរៀងខ្លួន នៅមិនទាន់មានស្ថានទូតរបស់ប្រទេសនីមួយៗនោះទេ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម ទំនាក់ទំនងរបស់ប្រជាជន​ និងបញ្ហាផ្សេងទៀតផងដែរ។

តើប្រទេសកម្ពុជា និងប្រទេសប្រេស៊ីល ធ្លាប់មានទំនាក់ទំនងកាទូត សេដ្ខកិច្ចជាមួយគ្នាបែបណាខ្លះ?

មែនទែនទៅ កម្ពុជា និងប្រេស៊ីលបានផ្អាកទំនាក់ទំនងជាមួយគ្នានៅឆ្នាំ ១៩៦៦ ហើយបានបន្តទំនាក់ទំនងការទូតជាមួយគ្នាជាថ្មីម្តងទៀតនៅឆ្នាំ ១៩៩៤។ មកដល់ពេលនេះ ប្រទេសទាំង២ នៅមិនទាន់មានស្ថានទូតនៅក្នុងរាជធានីរៀងៗខ្លួននៅឡើយទេ។ សម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក គឺប្រេស៊ីល បានប្រើប្រាស់ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងបាងកក (ប្រទេសថៃ) ទទួលបន្ទុកត្រួតពិនិត្យទំនាក់ទំនងជាមួយកម្ពុជា និងផ្តល់ជំនួយផ្នែកកុងស៊ុលដល់ពលរដ្ឋប្រេស៊ីលនៅក្នុងប្រទេស។ រីឯ ខាង​កម្ពុជាវិញ ទំនាក់​ទំនង​ជាមួយ​ប្រេស៊ីល ​គឺ​តាម​រយៈ​ស្ថាន​ទូត​របស់​ប្រទេស​នៅ​ទីក្រុង​ហាវ៉ាណា (គុយបា)។

នៅក្នុងទំនាក់ទំនងកន្លងមក គឺប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ក្នុងនោះ ភាគីទាំង២បានធ្វើកិច្ចព្រមព្រៀង និងការលើកលែងទិដ្ឋាការជាធរមាន (Visa)។ ឆ្នាំ២០១២ ក្រសួងការបរទេសទាំង២ បានរៀបចំបង្កើតយន្តការពិគ្រោះយោបល់នយោបាយក្នុងគោលបំណងរៀបចំកិច្ចប្រជុំជាទៀងទាត់លើទ្វេភាគីតំបន់ និងពហុភាគី ដោយកិច្ចប្រជុំចុងក្រោយ ត្រូវបានធ្វើឡើងនៅ Brasília ក្នុងឆ្នាំ ២០២២។

ដោយឡែក បើក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញ នៅឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រេស៊ីល បានឈានដល់ ៩៦,៨លានដុល្លារ ដោយការនាំចេញរបស់ប្រស៊ីលមាន ៣១,៤លានដុល្លារ និងការនាំចូលពីកម្ពុជាមាន ៦៥,៤លានដុល្លារ។

ជារួម តាំងពីបន្តទំនាក់ទំនងរវាងគ្នានៅឆ្នាំ១៩៩៤ មក ប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ និងធ្វើឱ្យកាន់តែប្រសើរជាមួយគ្នាបន្ថែមទៀត។ ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីលក្នុងឆ្នាំ២០២៣នេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងយ៉ាងល្អរវាងប្រទេសទាំង២​ ការយកចិត្តទុកដាក់ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត កាន់តែធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២ ស្អិតរមួត និងរីកចម្រើនទៅមុខបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម