Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ណែនាំកម្លាំងសមត្ថកិច្ច បង្កើនការអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ ឲ្យកាន់តែផុសផុល នាឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ណែនាំ​កម្លាំង​មាន​សមត្ថកិច្ច បង្កើន​កម្លាំង​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ឲ្យ​កាន់តែ​ផុសផុល​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ផ្តល់​សុខ​សុវត្ថិភាព​ពេល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​របស់​លោក មាន ចាន់​យ៉ា​ដា នេះ បាន​ធ្វើ​ឡើង​ខណៈ​លោក​អញ្ជើញ​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៥៣ របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី ៣ នៅ​ព្រឹក​ថ្ងៃ​ទី ១១ តុលា​នេះ នា​សាលា​រាជធានី​ភ្នំពេញ។

លោក មាន ចាន់​យ៉ា​ដា បាន​មាន​ប្រសាសន៍​ថា ការ​លើក​កម្ពស់​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់ មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​សង្កត់ធ្ងន់​ឲ្យ​មាន​ការ​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ ដែល​នេះ​គឺជា​ចំណុច​មួយ​ដ៏​ល្អ​ប្រសើរ ដើម្បី​ធានា​សុវត្ថិភាព​អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ។

លោក​អភិបាលរង បាន​ណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច ត្រូវ​ពង្រាយ​កម្លាំង​តាម​តំបន់​ច្រក​ចេញ​ចូល​សំខាន់ៗ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត។ បន្ថែម​ពី​នេះ​ទៀត ត្រូវ​ដាក់​ពង្រាយ​កម្លាំង​ចុះ​ទៅ​អប់រំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ព្រោះ​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ចេញពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១២ ខែ​តុលា តទៅ ដើម្បី​ទៅ​តាម​បណ្ដា​ស្រុក​កំណើត​របស់​ពួកគាត់ ពីព្រោះ​ពួកគាត់​បាន​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ។

លោក​បាន​បន្ត​ថា ចំពោះ​ការ​ចូល​អប់រំ​ទៅដល់​ប្រជាពលរដ្ឋ​នេះ គឺ​អប់រំ​កុំ​ឲ្យ​ពួកគាត់​ដឹក​លើស​ចំណុះ ដឹក​សំពីងសំពោង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​បាន​ទៅលេង​ស្រុកកំណើត​ដោយ​ទឹកមុខ​សប្បាយរីករាយ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ជាង​នេះ​ទៅ​ទៀត ពេលនេះ កងកម្លាំង ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន ជាង​ការ​ផាក​ពិន័យ ដើម្បី​បង្កើន​ការ​យល់ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ច្បាស់លាស់។

លោក​អភិបាលរង បាន​ស្នើ​សុំ​ឲ្យ​បង្កើន​កម្លាំង​សម្រួល​ចរាចរណ៍ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ ពីព្រោះ​ឥឡូវ​វិធានការ​របស់​យើង​គឺ​ការ​រឹត​បន្តឹង ច្រើន​ជាង​ការ​អប់រំ​ផ្សព្វផ្សាយ ដូច្នេះ​ចំណុច​នេះ​ក៏​សូម​សំណូមពរ​ដែរ​ថា សូម​បង្កើន​វិធានការ​អប់រំ​ផង​ដែរ កុំ​យក​តែ​វិធានការ​ផាក​ពិន័យ​មក​ប្រើ ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​ចង់​ដឹង​អំពី​ច្បាប់ គាត់​ធ្វើ​ខុស​គឺ​យើង​បង្កើន​ការ​អប់រំ​មិន​បាន​ច្រើន យើង​ផាក​ពិន័យ​ក្នុង​ករណី​គាត់​រឹងរូស ចចេស ជាមួយ​នឹង​បទល្មើស​ចរាចរណ៍​ធំៗ។ ប៉ុន្តែ​ករណី​ទូទៅ​យើង​គួរតែ​ផ្ដល់​នូវ​ការអប់រំ​ឲ្យ​បាន​ច្រើនជាង​ការ​ផាកពិន័យ នេះ​ជា​សំណូម​ទី ១ ពាក់ព័ន្ធ​នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ក្នុង​ឱកាស​នោះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​កោត​សរសើរ​​ចំពោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាជន​រាជធានី​ភ្នំពេញ ដែល​ខិតខំ​យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ចូលរួម​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រហូត​សម្រេច​បាន​លទ្ធផល​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​មក​នេះ។ តាមរយៈ​សមិទ្ធផល​ទាំងនេះ ពិតជា​បាន​រួម​ចំណែក​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញ​ទៅ​លេង ស្រុក​កំណើត​រៀងៗ ខ្លួន ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ហើយ​បាន​យក​ចង្ហាន់ ឬ បាយ​សម្ល គ្រឿង​ឧបភោគ​បរិភោគ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម និង​ជូន​មាតាបិតា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​អ្នកមានគុណ និង​ការ​បំពេញ​កុសលផល​បុណ្យ​សម្រាប់​ខ្លួនឯង​ទៅ​អនាគតជាតិ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម