KPT+
ល្ពៅធំបំផុតនៅ អាមេរិក ទម្ងន់ជាង ១ តោន បំបែកឯតទគ្គកម្មពិភពលោក
ល្ពៅទម្ងន់ ១,២៤៦ គីឡូក្រាមរបស់កសិករម្នាក់នៅរដ្ឋ Minnesota របស់សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងព្រឹត្តិការណ៍ “ប្រកួតថ្លឹងល្ពៅលំដាប់ពិភពលោកប្រចាំឆ្នាំលើកទី ៥០” នៅរដ្ឋ California ។
លោក Travis Gienger បានទទួលជ័យជម្នះជាលើកទី ៣ ក្នុងការប្រកួតប្រជែងនៅរដ្ឋ California ជាមួយនឹងផ្លែល្ពៅឈ្មោះ Michael Jordan ខណៈកាលពីឆ្នាំ ២០២២ គាត់ក៏ធ្លាប់ឈ្នះពីកម្មវិធីដូចគ្នានេះផងដែរ ជាមួយនឹងល្ពៅទម្ងន់ ១,១៦១ គីឡូក្រាម ដែលមានឈ្មោះថា Maverick និងនៅឆ្នាំ ២០២០ ជាមួយនឹងល្ពៅទម្ងន់ ១,០៦៥ គីឡូក្រាម ដែលមានឈ្មោះថា Tiger King ។
ល្ពៅមុនៗរបស់លោក Gienger បានត្រឹមបំបែកឯតទគ្គកម្មជាតិប៉ុណ្ណោះ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងចុងក្រោយរបស់គាត់ ទើបធ្វើឲ្យល្ពៅធំបំផុតទម្ងន់ ១,២៤៦ គីឡូក្រាម ដែលដាំដុះជាមួយកសិករអ៊ីតាលីឈ្មោះ Stefano Cutrupi ក្នុងឆ្នាំ ២០២១ មួយនេះបានជាប់កំណត់ត្រាពិភពលោក Guinness ។
ជាចុងក្រោយលោក Gienger បាននិយាយថា ការដាំ និងថែទាំល្ពៅឈ្មោះ Michael Jordan បានចំណាយប្រាក់ប្រហែល ១៥,០០០ ដុល្លារឯណោះ ដូច្នេះប្រាក់រង្វាន់ ៣០,០០០ ដុល្លារ នឹងត្រូវយកទៅដាំល្ពៅបន្ទាប់ទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកស្គាល់ ស្ត្រីអាមេរិកមួយរូបដែលបរិច្ចាគទឹកដោះច្រើនបំផុតលើលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ