Connect with us

ព័ត៌មានជាតិ

កម្ពុជា-ប្រេស៊ីល ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហបតិបត្តិការ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេស៊ីល បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀតរវាងប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នៅថ្ងៃទី១១ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបរវាងប្រមុខការទូតនៃប្រទេសទាំងពីរទៀតសោត ធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ប្រេស៊ីល បានជួបពិភាក្សាប្រកបដោយលទ្ធផលផ្លែផ្កា ដោយបានសម្ដែងនូវការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃមិត្តភាព និងទំនាក់ទំនង ដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូមិត្តអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបើកស្ថាន ទូតកម្ពុជា នៅរដ្ឋធានី Brasilia នាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដែលបានសម្រប សម្រួលក្នុងដំណើរការនេះ។ ជាការឆ្លើយតប លោក Mauro Vieira បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តបើកស្ថានទូតប្រេស៊ីល នៅភ្នំពេញផងដែរ នៅឆ្នាំ២០២៤ ខាងមុខ ដែលនេះគូសបញ្ជាក់ពីសារៈសំខាន់របស់កម្ពុជា។

លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បង្ហើបពីគម្រោងបេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូវិស័យឯកជនប្រេស៊ីល មកបំពេញទស្សនកិច្ចកម្ពុជា នៅឆ្នាំក្រោយផងដែរ។ ជុំវិញទំនាក់ទំនងពាណិជ្ជកម្មនេះ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ និងការសម្រួលការវិនិយោគឱ្យបានឆាប់តាមអាចធ្វើបាន។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីផែនការសកម្មភាព សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិធានការទាំងនេះ រួមមាន សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការ ទូតរវាងកម្ពុជា និងប្រេស៊ីល នៅឆ្នាំ២០២៤ សកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម អប់រំ និងកិច្ច សហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត ព្រមទាំងសកម្មភាពបង្កើនកិច្ចសហការបច្ចេកទេស និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។

ទន្ទឹមនេះ កម្ពុជា បានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។

បើទោះបី កម្ពុជា និងប្រេស៊ីល មានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទំនាក់ទំនង មិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីផលប្រយោជន៍រួមនៃស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជនទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១៨ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥៨ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម