ព័ត៌មានអន្ដរជាតិ
សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន៖ ពលរដ្ឋថៃ ស្លាប់កើនដល់២០នាក់ ខណៈអាមេរិក កើនដល់ ២២នាក់
ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ជនជាតិថៃ ២នាក់ទៀតត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល ដោយនាំឲ្យចំនួនពលរដ្ឋថៃស្លាប់សរុបនៅទីនោះ កើនដល់២០នាក់ ខណៈមួយចំនួនទៀតត្រូវរបួស និងចាប់ជាចំណាប់ខ្មាំង។

លោកស្រី Kanchana Patarachoke អគ្គនាយក នៃនាយកដ្ឋានព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា កម្មករថៃ ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែត។
ដោយឡែកចំពោះអាមេរិកវិញ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធទី១១ខែតុលាថា ពលរដ្ឋរបស់ខ្លួនចំនួន២២នាក់ហើយ ត្រូវបានសម្លាប់ ខណៈ១៧នាក់ទៀត កំពុងបាត់ខ្លួន។
តួលេខចុងក្រោយបំផុតនេះ គឺកើនឡើងពីចំនួន ១៤ នាក់ ដែលប្រកាសដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីប៉ុន្មានថ្ងៃមុន ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ អ្នកទាំងអស់នោះ ស្លាប់នៅអ៊ីស្រាអែល ឬក្នុងទឹកដីប៉ាឡេស្ទីន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Bangkok Post
ចុចអាន៖ លោក Netanyahu និងបក្សប្រឆាំងអ៊ីស្រាអែល ងាកមករួមដៃគ្នាកម្ចាត់សត្រូវ ក្នុងគ្រាប្រទេសមានសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ