Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជូនដំណើរ កម្មករ កម្មការិនី និងពលរដ្ឋ ឡើងជិះរថយន្តក្រុង​ទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជា​ច្រើន​រូប​ទៀត នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២៣ នេះ ពោល មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ២ ថ្ងៃ បាន​អញ្ជើញ​ជូន​ដំណើរ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ឡើង​ជិះ​រថយន្តក្រុង​ទៅ​ស្រុកកំណើត​តាម​ខេត្ត​ក្រុង នានា នៅ​ទីលាន​ប្រជាធិបតេយ្យ ទល់មុខ​អតីត​ឃ្លាំង​សាំង ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន ៤៥៥ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​ដឹក​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ រយៈពេល ០៥ ថ្ងៃ មិន​បង់​ប្រាក់ ​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២៣។

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ ២០២៣ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៤៥៥ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ រយៈពេល ០៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២៣ ដោយ​មិន​បង់​ប្រាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ជូន​​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន ក្រុម​គ្រួសារ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ដោយ​ក្នុង​នោះ ៖ ១-​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦០ គ្រឿង។

ឆ្លៀត​ឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងអស់ មេត្តា​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​តម្លើង​ថ្លៃ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម