Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យនៅហ្គាហ្សា កំពុងក្លាយជាវាលកប់ខ្មោច ក្រោយអ៊ីស្រាអែល កាត់ផ្តាច់អគ្គិសនី

បានផុស

នៅ

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានប្រាប់សារព័ត៌មាន Al Arabiya English ថា ការដាច់ចរន្តអគ្គិសនីនឹងប្រែក្លាយមន្ទីរពេទ្យនានា ទៅជាវាលកប់ខ្មោច។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល​ បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​តំបន់ហ្គាហ្សា​កាលពី​ថ្ងៃ​ចន្ទទី៩ខែតុលា ​ជាផ្នែក​មួយ​នៃ​អ្វី​ដែល​ខ្លួន​ហៅថា “ការ​ឡោមព័ទ្ធ​ទាំងស្រុង” ដើម្បីឆ្លើយតប​ទៅនឹង​ការលុកលុយរបស់ប៉ាឡេស្ទីន។

ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្រុមហាម៉ាស់ បានរាយការណ៍ថា អគ្គិសនីនៅតំបន់ហ្គាហ្សា បានដាច់បន្ទាប់ពីស្ថានីយថាមពលតែមួយគត់នៅប៉ាឡេស្ទីន ឈប់ដំណើរការ។

លោក Hisham Mhanna អ្នកនាំពាក្យ ICRC នៅទីក្រុង ហ្គាហ្សា និយាយថា មន្ទីរពេទ្យទាំងឡាយគ្មានអគ្គិសនី​។ មន្ទីរពេទ្យនិងមណ្ឌលថែទាំសុខភាព ឥឡូវនេះកំពុងប្រឈមមុខនឹងស្ថានភាពមហន្តរាយ។

(រូបថត៖ AFP)

បើគ្មានគ្រឿងផ្គត់ផ្គង់និងអគ្គិសនី, ពលរដ្ឋដែលរងរបួសធ្ងន់ធ្ងរនិងទារកដែលត្រូវការការថែទាំវេជ្ជសាស្រ្តជាបន្ទាន់ ច្បាស់ជាជួបបញ្ហាធ្ងន់ធ្ងរជាទីបំផុត។

ច្រកឆ្លងកាត់របស់ហ្គាហ្សា ត្រូវបានបំផ្លាញឬបិទ ដែលធ្វើឲ្យប្រជាជន មិនមានលទ្ធភាពទទួលបានជំនួយ។

មិនត្រឹមតែមន្ទីរពេទ្យទេ សាលារៀនក៏ត្រូវបិទផងដែរ ដោយសារតែខ្វះគ្រឿងផ្គត់ផ្គង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ស្ថានភាពប្រជាជន ប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺន ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម