Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃ ស្លាប់នៅអ៊ីស្រាអែល កើនឡើងថែមទៀត ខណៈប្រតិបត្តិការជម្លៀស ពោរពេញដោយគ្រោះថ្នាក់

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍តី១២ខែតុលាថា ចំនួនពលរដ្ឋថៃ ដែលស្លាប់នៅប្រទេសអ៊ីស្រាអែល បានកើនឡើងដល់២១នាក់ហើយ។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ក្រៅពីការជម្លៀសតាមយន្តហោះ ក្រុមមន្ត្រីក៏កំពុងធ្វើការស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ដូចជាទូកឬរថយន្តផងដែរ ដើម្បីយកពលរដ្ឋថៃ ចេញពីប្រទេសអ៊ីស្រាអែល និងនាំទៅកាន់ប្រទេសហ្ស៊កដានី។

ទោះបីជាយ៉ាងណាក៏ដោយ លោក សេដ្ឋា អះអាងថា “​ផ្លូវ​ទាំង​ពីរនេះ ​នៅ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង ព្រោះវាត្រូវ​ឆ្លង​កាត់​តំបន់​ដែល​មាន​ជម្លោះ​សកម្ម។ ជនជាតិថៃក្រុម​ដំបូង ដែលមានគ្នា១៥នាក់ឆ្ពោះ​ធ្វើ​ដំណើរមក​ប្រទេស​ថៃ គឺ​បាន​ចាក​ចេញ​ពីអ៊ីស្រាអែលហើយ”។

គួរបញ្ជាក់ថា មានពលរដ្ឋ​ថៃ​ប្រមាណ​៣០០០០​នាក់ ​ធ្វើការ​នៅប្រទេស​អ៊ីស្រាអែល។

ប្រជាជាតិ​ផ្សេង​ទៀត ​ក៏​បាន​និង​កំពុង​ធ្វើ​ការ​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីស្រាអែលផងដែរ ក្នុងនោះរួម​មាន​សហរដ្ឋ​អាមេរិក និង​កាណាដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មន្ទីរពេទ្យនៅហ្គាហ្សា កំពុងក្លាយជាវាលកប់ខ្មោច ក្រោយអ៊ីស្រាអែល កាត់ផ្តាច់អគ្គិសនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម