Connect with us

នយោបាយ

២៣ប្រទេស គាំទ្រចំពោះការខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

បានផុស

នៅ

ក្នុងចំណោមគណៈប្រតិភូចំនួន៣២ប្រទេស ដែលចូលរួមក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺមានគណៈប្រតិភូចំនួន២៣ប្រទេស បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជាច្រើន។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកម្រាស់៤ទំព័រ ដែលចេញដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១១​ ខែតុលាឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណប្រតិភូទាំង២៣ប្រទេសដែលគាំទ្រដល់កម្ពុជាថាបានលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏បានអំពាវនាវទៅអ្នករាយការណ៍ពិសេស ឱ្យប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាព និងស្ថាបនា ហើយត្រូវមានការពិចារណា ចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។

សេចក្ដីប្រកាសព័ត៌មានដដែលបានសរសេរថា កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌

គណៈប្រតិភូក៏បានសរសើរ លើភាពជោគជ័យដែលកម្ពុជាអាចទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩ ការផ្តួចផ្តើមកម្មវិធីគាំពារសង្គមជាច្រើន រួមទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សេចក្ដីប្រកាសព័ត៌មានក៏បានអះអាងថា កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីសក៏ត្រូវបានទទួលស្គាល់ផងដែរ។ ជាមួយគ្នានេះ គណប្រតិភូខ្លះបានទទួលស្គាល់វឌ្ឍនភាព និងសមិទ្ធិផលសម្រេចបានរបស់កម្ពុជាលើការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការមុខងារសារធារណៈ សន្តិភាពនិងសន្តិសុខ ការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ គណប្រតិភូខ្លះទៀត ក៏បានកត់សម្គាល់នូវភាពរស់រវើកនិងចំនួនដ៏ច្រើននៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។

ជាមួយគ្នានេះ ក្រៅតែពីគណៈប្រតិភូចំនួន២៣ប្រទេស ដែលកោតសរសើរកម្ពុជា ក៏មានដែរនូវគណៈប្រតិភូចំនួន៩ប្រទេស បានបញ្ចេញមតិទិតៀន រិះគន់ ក៏ដូចជាអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ គណៈប្រតិភូស្ទើរទាំងអស់នេះ ក៏បានស្វាគមន៍ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើនវិភាជថវិកាសម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ ក្រៅពីរិះគន់ គណៈប្រតិភូទាំងនេះក៏បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចខិតខំប្រឹង ប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ជាឆ្លើយតបទៅកាន់គណៈប្រតិភូទាំង៩ប្រទេស ដែលរិះគន់មកលើកម្ពុជា   ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ត្រឡប់ទៅកាន់គណៈប្រតិភូដែលរិះគន់កម្ពុជាវិញថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ដោយស្ដែងឡើងតាមរយៈតួនាទីដ៏រស់រវើករបស់វត្តមានអង្គការ-សង្គម និងអង្គភាពសារព័ត៌មានយ៉ាងច្រើន៕

ដោយ ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម