Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែល បញ្ចេញវីដេអូ ចូលបន្ទាយក្រុមហាម៉ាស់ រំដោះចំណាប់ខ្មាំង២៥០នាក់ និងសម្លាប់សកម្មប្រយុទ្ធ ៦០នាក់

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានបញ្ចេញវីដេអូដ៏រន្ធត់មួយ បង្ហាញពីទាហានឥស្សរជន ចូលវាយលុកបន្ទាយក្រុមហាម៉ាស់ និងរំដោះបានចំណាប់ខ្មាំងចំនួន២៥០នាក់។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូពីកាមេរ៉ារបស់សមាជិកនៃអង្គភាពវរជន Flotilla 13 បានបញ្ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែតុលា។

(រូបថត៖ X)

សាកសពត្រូវបានគេឃើញនៅក្នុងបន្ទប់ដ៏ងងឹត ប៉ុន្តែគេមិនដឹងថាតើ ពួកគេគឺជាចំណាប់ខ្មាំង ឬជាភេរវករនោះទេ។ នៅក្នុងបន្ទប់មួយទៀត គេឃើញមនុស្សមួយក្រុមដែលគេសន្មតថាជាចំណាប់ខ្មាំង កំពុងឈរ ខណៈកងទ័ពសម្រុកចូល។

(រូបថត៖ កងកម្លាំងអ៊ីស្រាអែល)

អំឡុងពេលនោះ កងកម្លាំងអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់ភេរវករហាម៉ាស់ចំនួន៦០នាក់ ហើយចាប់ខ្លួនបាន២៦នាក់។ ក្នុងចំណោមពួកគេ ក៏រួមមានមេបញ្ជាការរងនៃកងពលទ័ពភាគខាងត្បូងរបស់ក្រុមហាម៉ាស់ឈ្មោះ Muhammad Abu A’ali ផងដែរ។

(រូបថត៖ កងកម្លាំងអ៊ីស្រាអែល)

ប៉ុន្មានម៉ោងបន្ទាប់ពីការចេញវីដេអូនេះ យោធាអ៊ីស្រាអែលបញ្ជាអ្នកស្រុកនៅហ្គាហ្សាឲ្យជម្លៀសចេញ មុនការវាយលុករបស់អ៊ីស្រាអែល។ ប្រជាជនទាំងនោះគឺមានចំនួន ១.១ លាននាក់ ពោលគឺស្មើប្រហែលពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីប ទាំងមូល៕

សូមទស្សនាវីដេអូ៖ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល ព្រមាន! ពលរដ្ឋជាង១លាននាក់ នៅហ្គាហ្សាភាគខាងជើង សល់ពេល២៤ម៉ោងប៉ុណ្ណោះ ត្រូវស្រូតចេញឲ្យលឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម