Connect with us

ជីវិតកម្សាន្ដ

សាយ ប្រកាសរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ”

បានផុស

នៅ

លោក អ៊ួន បឋម ហៅ សាយ ដែលជាតារាចម្រៀងOriginal Song បានប្រកាសថ្មីក្នុងការព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលកម្មវិធីនេះរៀបចំឡើងនៅដើមខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺដោយមានការចូលរួមសហការណ៍ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការដទៃទៀត ជាពិសេសក្រុមការងារក៏បានជ្រើសរើស និងទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្តទើបរៀបចំកម្មវិធីនេះនៅក្រុងកែបដោយនឹងធ្វើការចាប់ផ្ដើម និងបញ្ចប់ការរត់នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែបជាលើកដំបូង។

សាយ បន្តទៀតថា ក្រុមការងារ RUNWITH SAI នឹងរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUN TA IN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សាយ បន្ថែមថា យើងនឹងធ្វើការបើកទទួលការចុះឈ្មោះចូលរួមរត់ជាសាធារណៈ (ជាតិ និងអន្តរជាតិ) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ រង់ចាំចុះឈ្មោះរត់ទាំងអស់គ្នាដើម្បីអបអរសាទរថ្ងៃដ៏គួរឱ្យចងចាំនេះ។ តារាចម្រៀងប្រុស Original Song លោក សាយ បច្ចុប្បន្នកត់សម្គាល់ឃើញថា លោកកាន់តែមានការគាំទ្រ និងមានប្រជា​ប្រិយភាពខ្លាំងតាមរយ:ការងារសប្បុរសធម៌ជួយសង្គមនិងវិស័យសិល្ប:ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ វិនាទី មុន

ដំណើរជីវិតតួ សាន់ឆាយ ក្នុងវិស័យសិល្បៈដំបូង រហូតដល់ថ្ងៃលាចាកលោក

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

Elon Musk កំពុងធ្វើការដើម្បីបិទ USAID ​​ជាផ្នែក​នៃ​ប្រសិទ្ធភាព​រដ្ឋាភិបាលអាមេរិក

សេដ្ឋកិច្ច៩ នាទីutes មុន

អគ្គិសនីកម្ពុជាដាក់គោលដៅឱ្យអតិថិជនបង់ថ្លៃភ្លើងតាមប្រព័ន្ធឌីជីថលឱ្យបានជាង ៩០ ភាគរយ ចាប់ពីដំណាច់ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជំនួយការ​ហ្សេលេនស្គី​​ថា «ផែនការបរាជ័យ​»​របស់​អាមេរិក​​ បើ​​ឲ្យអ៊ុយក្រែន​ធ្វើ​រឿងពីរ​

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរខណ្ឌប្ញស្សីកែវឱ្យសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង រក្សាអនាម័យ ចៀសវាងបង្កក្លិនស្អុយដល់អ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម