ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបញ្ជូនរថក្រោះទៅតំបន់ហ្គាហ្សាមុនការវាយប្រហារពេញបន្ទុកកើតឡើង
ប្រទេសអ៉ីស្រាលបានបន្តបញ្ជូនសព្វាវុធ និងរថក្រោះទៅកាន់តំបន់ហ្គាហ្សាមុនពេលការវាយប្រហារពេញបន្ទុកកើតមាន ខណៈប្រជាជនប៉ាឡេស្ទីនរាប់នាក់កំពុងភៀសខ្លួនចេញពីភាគខាងជើងឆ្ពោះទៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្រោយពេលអ៉ីស្រាអែលបានព្រមាន។

តំបន់ហ្គាហ្សាកំពុងប្រឈមនឹងការវាយប្រហារដ៏អាក្រក់ បន្ទាប់ពីមនុស្សប្រមាណ១.២លាននាក់ត្រូវបានអ៉ីស្រាអែលប្រាប់ឲ្យចាកចេញ។
កាលពីម្សិលមិញ យន្តហោះគ្មានមនុស្សបើករបស់អ៉ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណពេញមួយថ្ងៃដើម្បីប្រាប់ឲ្យពលរដ្ឋប៉ាឡេស្ទីនចាកចេញពីភាគខាងជើងតំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង បើពុំនោះទេប្រឈមនឹងគ្រោះថ្នាក់។

បន្ទាប់មកកម្លាំងការពារអ៉ីស្រាអែលបានចាប់ផ្តើមវាយឆ្មក់ជាលើកដំបូងរបស់ខ្លួនចូលក្នុងតំបន់ហ្ហ្គាហ្សា ដោយបានដាក់ពង្រាយគ្រឿងសព្វាវុធ និងរថក្រោះនៅមូលដ្ឋានសំខាន់ Merkava រួមជាមួយនឹងកម្លាំងថ្មើរជើងចូលទៅស្វែងរកចំណាប់ខ្មាំងរបស់ខ្លួនដែលត្រូវបានចាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីសប្តាហ៍មុន។

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បាននិយាយថា ប្រទេសនឹងមិនភ្លេចអំពើដ៏ឃោរឃៅនេះទេ និងបានព្រមានថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការជាតិអ៉ីស្រាអែល លោក Yoav Gallant បានបន្ថែមថា កម្លាំងការពាររបស់លោកនឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ចេញពីតំបន់ហ្គាហ្សា និងលុបបំបាត់ចេញពីផែនដី ហើយប៉ះពាល់ដល់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅក្នុងបូរណភាពដែនដីនេះ៕





អានបន្ថែម
ជនឥស្លាមផ្ទុះការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលស្ទើរទូទាំងពិភពលោកក្នុងថ្ងៃជីហាដយប់មិញ
មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីភាគខាងជើងហ្គាហ្សា ក្រោយអ៉ីស្រាអែលព្រមាន
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ