Connect with us

ព័ត៌មានជាតិ

ចប់ទស្សនកិច្ចនៅចិន សម្ដេចធិបតី នឹងបន្តដំណើរទៅអារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

ក្រោយបញ្ចប់កម្មវិធីក្នុងប្រទេសចិននៅថ្ងៃទី១៨ ខែតុលា  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្តទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ។ នេះបើតាមការបញ្ជាក់របស់ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទសារព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី។

(សម្ដេចធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជម្រាបលាឥស្សរជនជាន់ខ្ពស់កម្ពុជា ទៅចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន។ រូបថតដោយ ISHIKAWA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ បានគូសបញ្ជាក់ថា “បន្ទាប់ពីចប់កម្មវិធីនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាកិច្ចសហប្រតិ​បត្តិការឈូងសមុទ្រ នៅក្រុងរីយ៉ាដ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣”។

​បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា តាមការគ្រោងទុក សម្ដេចមហារបវរធិបតី នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅរាត្រីថ្ងៃទី២១ ខែតុលា វេលាម៉ោង ៩៖ ០០ នាទីយប់។​ ​

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ សម្ដេចធិបតី និងលោកជំទាវ បណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា តបតាមការអញ្ជើញរបស់​លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

(រូបថត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ស៊ីជីនពីង ប្រធានាធិបតីចិន។)

 ក្នុងដំណើរទៅកាន់ប្រទេសចិននេះ សម្ដេចធិបតី នឹងមានជំនួបសំខាន់ៗជាមួយ ប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីចិន សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន។    សម្ដេចធិបតី ក៏នឹងមានជំនួបជាមួយ ប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋឡាវ។ សម្ដេចធិបតី នឹងអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ ចូលជួបសម្ដែងការគួរសមផងដែរ៕

ដោយ៖  ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម