KPT+
ព្រះនាង ៦ អង្គក្នុងភាពយន្តរបស់ Disney បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា
គ្រប់ភាពយន្ត សុទ្ធតែមានបង្កប់ខ្លឹមអប់រំយ៉ាងហោចក៏មួយដែរ សម្រាប់ទស្សនិកយកទៅពិចារណា។ ស្របពេលនេះ ក្នុងអត្ថបទខាងក្រោមនឹងលើកយកភាពយន្តគំនូរជីវចលចំនួន ៦ ល្បីៗរបស់ Disney សម្រាប់ហ្វេនៗទុករៀនសូត្រ។
តំបន់សុវត្ថិភាព (Comfort zone) មិនមែនសុទ្ធតែល្អ
ក្ដីសុខមនុស្ស មិនមែនមានន័យថា ត្រូវតែរស់នៅក្នុងវិមានស្កឹមស្កៃ ឬទីស្រណុកនោះទេ។ ជួនកាលជីវិតទាល់តែមានឧបសគ្គខ្លះ និងត្រូវហ៊ានឈានជើងចេញ comfort zone ទើបហៅថាថាជីវិតពេញលេញ។ ដូចគ្នាទៅនឹង តួអង្គ រ៉ាផេនហ្សល ដែលមិនធ្លាប់ប្រាថ្នារស់នៅតែលើប៉មខ្ពស់ដូច្នោះដែរ។ នាងតែងតែព្យាយាមចេញពីទីនោះម្ដងជាពីរដង រហូតអាចរកឃើញកន្លែងអស្ចារ្យមួយ ជាងទីឋានរបស់នាងធ្លាប់អាស្រ័យ។
សេចក្តីសប្បុរស គឺជាថាមពល
យើងគ្រប់គ្នាមានបេះដូង ដែលជាទ្រព្យដ៏ល្អបំផុតមួយប្រចាំខ្លួន។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការចែកចាយអ្វីល្អៗនៅក្នុងបេះដូងនេះទៅកាន់អ្នកដទៃ។ មិនខុសអីពី ព្រះនាងព្រិលស ដែលតែងតែធ្វើល្អដាក់មនុស្សតឿទាំង ៧ នោះឡើយ។
គ្រាន់តែមានក្តីសុបិនមិនទាន់គ្រប់គ្រាន់ទេ
ចង់បានអ្វីមួយមែនទេ? កុំអង្គុយរង់ចាំឱ្យវាក្លាយជាការពិត! ក្រោកឡើង ហើយធ្វើឱ្យវាកើតឡើង។ មនុស្សតែម្នាក់គត់ដែលអាចប្រែក្លាយក្តីសុបិន្តរបស់យើងឱ្យក្លាយជាការពិត គឺយើង។ នេះជាគម្រូរបស់ព្រះ ទីអាណា ដែលគ្រប់គ្នាអាចរៀនបាន។
កុំឲ្យអ្នកដទៃកំណត់វាសនាយើង
ពេលខ្លះយើងមានអារម្មណ៍ថា រឿងរ៉ាវរបស់ខ្លួនត្រូវបានសរសេរដោយនរណាម្នាក់ ហើយគំនិតយើងក៏ស្វ័យប្រវត្តិជឿលើព្រហ្មខិត ឬផ្ដេកផ្ដួលតាមពាក្យគេថា។ គ្រប់គ្នាជាម្ចាស់លើវាសនាខ្លួនឯង កុំអនុញ្ញាតឲ្យគេកំណត់វាសម្រាប់យើងឲ្យសោះ។ មេរៀនយើងអាចរៀនសូត្រពី វីរៈនារី មូឡាន។
បន្តរៀនសូត្រ
មិនថាយើងរស់នៅទីណាទេ ទោះបីក្នុងសមុទ្រឬលើគោក ការស្វែងយល់រៀនសូត្រពីអ្នកដទៃ មិនអាចបោះបង់ចោលឡើយ។ សួរបើឆ្ងល់! ចម្លើយប្រាកដជាមាន ដែលនេះហើយជាឱកាសរីកចម្រើនសម្រាប់មនុស្ស។ ជាក់ស្ដែងព្រះនាង អេរៀល ជាមច្ឆាសមុទ្រ តែទ្រង់ចេះដឹងពីរបៀបរស់នៅរបស់មនុស្សលើលោកគោកច្បាស់។
គ្រប់គ្នាមានភាពពិសេសនៅក្នុងខ្លួន
យើងទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពអស្ចារ្យម្យ៉ាងម្នាក់។ យើងជាមនុស្សដែលអាចធ្វើរឿងជាច្រើនដែលនឹកស្មានមិនដល់ សំខាន់នោះគឺ យើងបានហាត់ពត់និងប្រើវាបែបណាប៉ុណ្ណោះ។ នៅក្នុងរឿង Sleeping and Beauty ទោះបីព្រះនាង អារ៉ូរ៉ា រស់នៅជាមួយសត្វព្រៃក៏ពិតមែន តែទ្រង់អាចសន្ទនានិងមានទំនាក់ទំនងជាមួយពួកវាបានយ៉ាងល្អ។ នេះហើយជាអ្វីដែលគួរសិក្សាយល់ថា យើងក៏អាចបង្កើតសម្ព័ន្ធភាពជាមួយសត្វបានដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ OH MY DISNEY
ចុចអាន៖ មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក
ចុចអាន៖ អ្នកជំនាញសុខភាពផ្លូវចិត្ត ហាមយើងមិនឱ្យទស្សនារឿងបែបរន្ធត់មួយចំនួននេះម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ