Connect with us

ព័ត៌មានជាតិ

ជិត​ដល់​រដូវច្រូតកាត់ ​​អ្នក​​ភូមិ​តាមាឃ​​មាន​ទំនៀមទម្លាប់ចេញបង់​​ត្រីតាម​ប្រឡាយ​​យក​ម្ហូប​ត្រៀម​បម្រុង​រដូវ​ច្រូតកាត់

បានផុស

នៅ

ប្រជាកសិករ រស់នៅភូមិ តាមាឃ ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ផ្តើមចេញទៅបង់ត្រីតាមទំនៀមទម្លាប់ដើម្បីធ្វើជាម្ហូបអាហារប្រចាំគ្រួសារ និងសម្រាប់ជាអាហារក្នុងរដូវកាលច្រូតកាត់ខាមុខផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាក្លាយជាទំនៀបទម្លាប់របស់ពលរដ្ឋ​នៅ​ភូមិ​តាមាឃ ក្នុងការនេសាទត្រីតាមវិធីបង់សំណាញ់ដើម្បីបានជាម្ហូបប្រចាំគ្រួសារ និងសម្រាប់ជាស្បៀងបម្រុង​ក្នុងរដូវកាលច្រូតកាត់ ដែលអាចកាត់បន្ថយក្នុងការចំណាយថវិការ​ទិញពីទីផ្សារ​បានមួយកម្រិត​ដូចជា ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ជាដើម អាចទុកបានយូរថ្ងៃ រហូតដល់រដូវកាលច្រូតកាត់ ឬទុកលើសពីនេះក៏មិនខូចដែរ​។

បើតាម​ពលរដ្ឋ​បាន​ឲ្យដឹង​ថា តាមទំនៀបទម្លាប់ឲ្យតែដល់ជិត​ដល់​រដូវ​ច្រូតកាត់ អ្នកភូមិ​បាន​រៀបចំ​ខ្លួន​តាំងពីព្រឹករហូតដល់ល្ងាចទើបវិលទៅផ្ទះរៀងៗខ្លួនវិញ។ ដោយសារតែសម័យនេះមានប្រឡាយទឹកនៅជិតភូមិ មិនដូចពីដើមដែលត្រូវ​ចេញ​ទៅ​រក​ឆ្ងាយពី​ផ្ទះ ហើយ​ពេលខ្លះ​ត្រូវដេកផ្លូវព្រោះការធ្វើដំណើរកាលសម័យនោះ​បររទេះជាមធ្យោបាយ តែមកសម័យនេះគឺប្រើគ្រឿងយន្តបើទោះឆ្ងាយបន្តិចក៏អាចវិលវិញល្ងាចបាន​ដែរ។

កន្លែងដែលពួកគាត់តែងមករកជាទំនៀមទម្លាប់នេះគឺនៅប្រឡាយលេខ ២ ក្នុងឃុំគោកឃ្មុំ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងពួកគាត់រស់នៅ តែក៏មានអ្នកខ្លះនៅឆ្ងាយដែរ។

បើតាមប្រជាពលរដ្ឋ​ ថ្ងៃដំបូងដូចរាល់ឆ្នាំចាប់ផ្តើមធ្លាក់ខ្យល់នៅថ្ងៃទី ១៥ ខែតុលា គឺជាថ្ងៃដែលអំណោយផលអាចបង់ត្រីបាន ទើប​ពួកគាត់បានចាប់ផ្តើមនាំគ្នីគ្នាចេញបង់ត្រីតាមទម្លាប់។ តែ​បើ​តាម​ពលរដ្ឋ​​រហូត​មក​ដល់​ពេលនេះ​ហាក់មិនទាន់ផ្តល់ផលត្រីច្រើន​នៅឡើយទេ​ មិនសូវបានដូចឆ្នាំកន្លងទៅ ប្រហែលជាត្រីមិនទាន់ឡើងច្រើនឬក៏ចំនួនត្រីក្នុងបឹងទន្លេសាប​មានការថយចុះឬយ៉ាងណានោះទេ ខណះពួកគាត់អះអាងថា ឲ្យតែធ្លាក់ខ្យល់ដំបូងឆ្នាំមុនៗដឹងតែបង់បានត្រីច្រើន មិនដូចរដូវកាលនេះទេ។ តែពួកគាត់នៅតែបន្តសម្រាប់បានត្រី​ផ្គត់ផ្គង់ជាស្បៀងក្នុងគ្រួសារ​និងសម្រាប់ប្រើប្រាស់ក្នុងរដូវច្រូតកាត់ (រដូវប្រាំង)។

ជុំវិញមុខរបរជាទំនៀមទម្លាប់ក្នុងការបង់ត្រីរបស់ប្រជាកសិករនេះ លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង​ នៅមិនទាន់ឆ្លើយតបពាក់ព័ន្ធប្រជាកសិករចេញនេសាទតាមទម្លាប់បានត្អូញត្អែរថា នៅរដូវកាលឆ្នាំនេះ ដែលជាថ្ងៃដំបូងនៃរដូវកាលដូចឆ្នាំមុនៗហាក់មិនសូវមានត្រីដូចឆ្នាំមុនៗ ដែល​មិនដឹងមកពីត្រីមិនទាន់ឡើងមកដល់ ឬក៏មកពីការថយចុះនៃកំណើនត្រីក្នុងបឹងទន្លេសានោះទេ។

បើទោះយ៉ាង​ណា ពួកគាត់សំណូមកពរដល់អ្នកនេសាទទាំងឡាយ​នាំគ្នាបញ្ឈប់ប្រើប្រាស់រាល់ឧបករណ៍ចាប់ត្រីដោយខុសច្បាប់បន្តទៀត ដើម្បីជាផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ រកតាមប្រពៃណីទំនៀមទម្លាប់​ឲ្យមានភាពសម្បូរ​បែប សម្រាប់ធ្វើជាម្ហូបអាហារក្នុងគ្រួសារផង និងត្រៀមបំរុងសម្រាប់រដូវច្រូតកាត់ផង ដូចកាលសម័យដើម មិនពិបាកចំណាយថវិការរកទិញពីប្រទេសជិតខាង ក៏ដូចជា បាននាំគ្នាចូលរួមកាត់បន្ថយភាពក្រីក្របានមួយផ្នែកផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម