សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម មួយចំនួនបន្ថយជើងហោះហើរ ព្រោះតែបញ្ហាហិរញ្ញវត្ថុ និងតម្រូវការទាប
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយចំនួនបានកាត់បន្ថយប្រេកង់ហោះហើររបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងតម្រូវការហោះហើរទាប ។
ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ដែលបានកាត់បន្ថយនោះ រួមមានក្រុមហ៊ុន Vietnam Airlines, Vietjet, Bamboo Airways, Pacific Airlines, Vietravel Airlines និងក្រុមហ៊ុនអាកាសចរណ៍ Vasco ។
តាមរយៈតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានលើកឡើងថា ទីផ្សារអាកាសចរណ៍បានចូលដល់រដូវបិទទ្វារ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនកំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ពួកគេឡើងវិញ ដូច្នេះបានធ្វើឲ្យប្រេកង់ជើងហោះហើរក្នុងស្រុកធ្លាក់ចុះយ៉ាងហោចណាស់ ១៥ ទៅ ៣០ ភាគរយ ដែលជំរុញឲ្យតម្លៃសំបុត្រយន្តហោះឡើងថ្លៃគួរឲ្យកត់សម្គាល់ ។
បើយោងតាមផែនការរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមសម្រាប់ឆ្នាំ ២០២៣ បានឲ្យដឹងថា ទំហំនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនឹងកើនឡើងពី ២៣០ គ្រឿងនៅដើមឆ្នាំនេះ ហើយនឹងឡើងដល់ ២៥០ គ្រឿងនៅចុងឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំនួនយន្តហោះសរុបដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនទាំងនេះបានធ្លាក់ចុះទៅវិញ ។
ចំណែកបើយោងតាមទិន្នន័យពី Planespotter ដែលជាមូលដ្ឋានទិន្នន័យអនឡាញអំពីពាណិជ្ជកម្មអាកាសចរណ៍បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគ្រុប ដែលរួមមាន Vietnam Airlines, Pacific Airlines និង Vasco ប្រតិបត្តិការយន្តហោះចំនួន ១០០ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Vietjet មាន ៨០ គ្រឿង, ក្រុមហ៊ុន Bamboo Airways ២១ គ្រឿង និង Vietravel Airlines មានចំនួន ៣ គ្រឿង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ