Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបម្រុងដី ១ពាន់ហិកតាសម្រាប់កសាង​«ទីក្រុងអាកាសយានដ្ឋាន»

បានផុស

នៅ

រាជរដ្ឋាភិបាល បានបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប​ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាសយានដ្ឋាន (Airport city)” នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋ​មន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈ​រដ្ឋមន្រ្តី នៅក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ តំបន់ទីក្រុងអាកាសយានដ្ឋាន (Airport city) នេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជា “កាតាលីករ” យ៉ាងសំខាន់ សម្រាប់ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យមានសក្ដានុពល។ ជាមួយគ្នានេះ ការអភិវឌ្ឍ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងតំបន់ជុំវិញនេះមិនត្រឹមតែចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលមួយយ៉ាងសំខាន់ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ និងសកល ជាពិសេសលើកកម្ពស់​ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀត ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿន​ការដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធនានា ដើម្បីចាប់យកឱកាស និងប្រើប្រាស់ឱ្យអស់សក្តានុពល វិស័យទេស​ចរណ៍ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោកបានគូសបញ្ជាក់ដូច្នេះថា« ខ្ញុំសូមស្នើឱ្យមាន​ការគិតគូរពីការជំរុញការតភ្ជាប់ (Connectivity) តាមរយៈផ្លូវ​អាកាសមកកាន់តំបន់គោលដៅទេសចរណ៍ ទាំង ៣ រួមមានតំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរឱ្យកាន់តែច្រើន ដើម្បីផ្ដល់ភាពងាយស្រួល​ដល់ការធ្វើដំណើរ​កម្សាន្តរបស់ភ្ញៀវទេសចរ និងស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែខិតខំបន្ត កែសម្រួលការធ្វើដំណើរទេសចរណ៍​នៅតាមច្រកទ្វារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត។

ទន្ទឹមនេះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមក កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាកាបើកទំព័រថ្មីមួយក្រោយវិបត្តិកូវីដ- ១៩របស់កម្ពុជា ក្នុងការ​លើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះ​ស្ដង់ដារអន្តរជាតិធំជាងគេ នៅកម្ពុជានៅលើទឹកដីសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាង​សង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាង សង់លើផ្ទៃដីសរុប ៧០០,០៦ ហិកតា និងបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាង តំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាស​យានដ្ឋាន (Airport city)” នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម