ព័ត៌មានអន្ដរជាតិ
ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ គឺលើសពេកហើយ
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានរិះគន់ទៅដល់អ៊ីស្រាអែលថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺហួសពីវិសាលភាពនៃការការពារខ្លួនហើយ ។

ថ្លែងក្នុងជំនួបតាមទូរសព្ទជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត, លោក Wang Yi បានលើកឡើងថា ប្រទេសចិនសូមប្រឆាំង និងថ្កោលទោសអ៊ីស្រាអែលរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ។
លោក Wang Yi បានបន្ថែមថា អ៊ីស្រាអែលគួរតែចៀសវាងការដាក់ទណ្ឌកម្មរួមរបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ហើយលោកថែមទាំងបានទទូចផងដែរថា មូលហេតុ ក៏ដូចជាឫសគល់នៃស្ថានភាពជុំវិញអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការការពាររដ្ឋដែលត្រូវបានទុកចោលជាយូរមកហើយ ។

ទន្ទឹមនោះ កិច្ចពិភាក្សាតាមទូរសព្ទរបស់រដ្ឋមន្ត្រីទាំងពីរបានកើតឡើង ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការស្លាប់ និងរងរបួសបន្ថែមទៀត ក្នុងចំណោមប្រជាជនប៉ាឡេស្ទីននៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
ស្របពេលជាមួយគ្នានេះ ការលើកឡើងរបស់លោក Wang Yi ទំនងជាចេតនារបស់ចិនក្នុងការអំពាវនាវឲ្យអ៊ីស្រាអែលមានការអត់ធ្មត់ចំពោះការឆ្លើយតបណាមួយទៅកាន់ក្រុមហាម៉ាស់ ខណៈប្រទេសនេះក៏កំពុងរៀបចំបើកការវាយលុកតាមដីគោកទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្គាហ្សាផងដែរ ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ខណៈនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ៩,៦០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ថា គ្មានផ្លូវចរចាជាមួយក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំងឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ