ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលី ប្រកាសទទួលពាក្យ កម្មវិធីអាហារូបករណ៍អូស្ត្រាលី រយៈពេលខ្លី សម្រាប់កម្រិតអ្នកដឹកនាំ
អ្នកមកពីអង្គការ ដែលមានទំនាក់ទំនងជាមួយប្រទេសអូស្ត្រាលី ហើយមានបំណងចង់អភិវឌ្ឍនបន្ថែម លើចំណេះជំនាញ ក៏ដូចជាចង់បង្កើតភាពខុសប្លែកក្នុងវិជ្ជាជីវៈរបស់ខ្លួន អាចដាក់ពាក្យចូលរួម កម្មវិធីអាហារូបករណ៍អូស្ត្រាលី រយៈពេលខ្លី (Australia Awards Fellowships) ជុំទី១៩ ជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបាន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
កម្មវិធីអាហាររូបករណ៍អូស្ត្រាលី រយៈពេលខ្លីនេះ ជាកិច្ចសហការគ្នារវាងប្រទេសអូស្ត្រាលី និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតលើពាណិជ្ជកម្មទ្វេភាគី ជំនាញវិជ្ជាជីវៈ និងទំនាក់ទំនង សម្រាប់អ្នកដែលមានតួនាទីសំខាន់ៗ ដែលអាចជំរុញ ការអភិវឌ្ឍន និងបញ្ហាការបរទេសប៉ុណ្ណោះ។
កម្មវិធីនេះ មានការចូលរួមពីស្ថាប័នអង្គការអូស្ត្រាលីគ្រប់វិស័យ អាចឱ្យអ្នកចូលរួម ទទួលបានឱកាសក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរបស់ខ្លួន ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញនានា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បន្ថែមថា កម្មវិធីនេះគឺដើម្បីពង្រឹងភាពជាដៃគូ និងទំនាក់ទំនងរវាង អង្គការអូស្ត្រាលី និងអង្គការដៃគូនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់អូស្ត្រាលី និងជំរុញបញ្ហាអភិវឌ្ឍន៍ទ្វេភាគីជាអាទិភាព។
គួរបញ្ជាក់ថា កម្មវិធីនេះបង្កើតឡើងដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយបញ្ចូលនូវកម្មវិធីអភិវឌ្ឍន៍តំបន់ ផ្តល់ជូនមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញ ដែលនឹងមានតួនាទីជំរុញការអភិវឌ្ឍជាអាទិភាព និងបញ្ហាកិច្ចការបរទេស ពេលដែលត្រឡប់មកប្រទេសវិញ។ សកម្មភាពអាហារូបករណ៍នេះ មានគោលបំណងផ្តល់នូវការបណ្តុះបណ្តាលគុណភាពខ្ពស់ ការផ្លាស់ប្តូរចំណេះជំនាញ និងឱកាសទំនាក់ទំនង៕
អត្ថបទ៖ សុធាវី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល