ព័ត៌មានជាតិ
ACU បើកយុទ្ធនាការផ្សព្វផ្សាយ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមគ្រឹះស្ថានសិក្សា
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយអំពី «ទិវាជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ» នាពេលខាងមុខ ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋ ក៏ដូចសិស្សនៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។
ក្រុមការងារផ្សព្វផ្សាយ ACU (ក្រុមទី៦) បានចាប់ផ្តើមកម្មវិធីផ្សព្វផ្សាយដំបូង នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលមានសិស្សានុសិស្សចូលរួមសរុបជាង ១ ០០០នាក់។ យុទ្ធនាការផ្សព្វផ្សាយនេះ មានការថ្លែងសារដោយ លោក លី សុខជឺ ប្រធានក្រុមទី៦ នៃក្រុមផ្សព្វផ្សាយ ACU ក្នុងខ្លឹមសារឱ្យសិស្សបានស្គាល់ពី ACU និង «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ »។ ការផ្សព្វផ្សាយនេះ ក៏មានការឆ្លើយសំណួរយករង្វាន់ ដោយសិស្សានុសិស្សដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងច្រើន ហើយបានឆ្លើយត្រូវសំណួរទាំងអស់ មានន័យថា ពួកគេមានការចាប់អារម្មណ៍ និងយល់ដឹងច្រើនពីទិវានេះ។ ក្នុងឱកាសនោះ ក៏មានការជូនវត្ថុអនុស្សាវរីយ៍ដល់គណៈគ្រប់គ្រងសាលា និងប្រគល់សៀវភៅច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ (ACL) ជូននាយកសាលាដើម្បីទុកក្នុងបណ្ណាល័យ និងការថតរូបអនុស្សាវរីយ៍ បិទ Poster នៅក្នុងបរិវេណ វិទ្យាល័យជាស៊ីមសន្ធរម៉ុកផងដែរ។
ក្រុមការងារផ្សព្វផ្សាយរបស់ ACU នឹងបន្តកម្មវិធីផ្សព្វផ្សាយនេះ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងខេត្ត ជាបន្តបន្ទាប់តាមកាលបរិច្ឆេទរបស់ខ្លួនរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣។ ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ធ្នូ បានកកើតឡើង បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តជាឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ឬ UNCAC ឆ្នាំ២០០៣ នៅពេលដែលប្រទេសសមាជិកចំនួន ១៩១ របស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងការចុះហត្ថលេខាលើអនុសញ្ញានេះ។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យក ថ្ងៃទី៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ» ក្នុងគោលបំណងចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ ក៏ជាការលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ និងបង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ