ព័ត៌មានជាតិ
រថយន្តធុនតូចត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅផ្លូវជាតិលេខ ៣ តែហាមរថយន្តធុនធំ
រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៦ ខែ តុលានេះ បានប្រកាសអនុញ្ញាតឱ្យរថយន្តធុនតូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា៖ «សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលជាម្ចាស់រថយន្តធុនតូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ទៅបាន ដោយឡែកសម្រាប់រថយន្តដឹកជញ្ជូនធន់ធំ ឬដឹកទំនិញធន់ធំ ដែលមានបំណងធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញ ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវជាតិលេខ៤១ ឬផ្លូវជាតិលេខ២ វិញជាបណ្តោះអាសន្ន»។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅរសៀលថ្ងៃទី ១៦ តុលានេះថា ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺបានប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ និងជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ១៧ គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ទឹកចាប់ផ្ដើមជន់លិចហូរកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្រុកគងពិសី នៅថ្ងៃទី ១៥ ខែតុលា បណ្តាលឲ្យអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីចៀសវាងការខូចខាតផ្លូវ និងគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់