Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំមន្រ្តីសុខាភិបាលត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ និងបង្កើនភាពអត់ធ្មត់

បានផុស

នៅ

មានប្រសាសន៍ក្នុងពិធីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមន្ទីរសុខាភិបាលខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញការងារ ឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួនដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យ ជាមួយអ្នកជំងឺទើបមានការគាំទ្រ និងកោតសរសើរ ពីប្រជាពលរដ្ឋមកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្ត មានប្រសាសន៍បន្តថា ក្នុងសម័យកាលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿន ក្នុងនោះដែរក៏ទាមទារឱ្យមន្រ្តីសុខាភិបាលត្រូវខិតខំបង្កើនសមត្ថភាពទៅតាមជំនាញរបស់ខ្លួនឱ្យបានខ្លាំងជាងមុនដើម្បីដើរឱ្យទាន់វិស័យសុខាភិបាល និងប្រទេសជិតខាង ឬប្រទេសនានាលើសកលលោកព្រោះវិស័យសុខាភិបាល ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជាតិរបស់យើង។

លោកស្រី បាន ស្រីមុំ មានប្រសាសន៍បន្ថែមទៀតថា ការពង្រឹងសមត្ថភាពលើជំនាញវិជ្ជាជីវៈ របស់លោកគ្រូ អ្នកគ្រូពេទ្យនេះវានឹងធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានទំនុកចិត្តមកលើបងប្អូនប្រជាពលរដ្ឋពិសេសវាអាចធ្វើឱ្យពលរដ្ឋមួយចំនួន​ងាកមកទទួលសេវាសុខាភិបាលនៅក្នុងស្រុកវិញ ដូច្នេះហើយទន្ទឹមនឹងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌នេះផងដែរ ក្រុមគ្រូពេទ្យមួយចំនួនតូចក៏ត្រូវតែកែប្រែឬផ្លាស់ប្តូរឥរិយាបទ សំដីសំដៅមួយចំនួនមិនសមរម្យចេញ​ ហើយយកចិត្តទុកដាក់ខិតខំបម្រើសេវាសុខាភិបាលនេះជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋានដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមកផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម