ព័ត៌មានជាតិ
បើមិនចង់មានការវាយប្រហារ អ្នកត្រូវប្រើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់
មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឲ្យមានភាពងាយស្រួល ដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្ នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។
ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះ គឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូចកំពុងតែប្រើភាពចន្លោះប្រហោងនេះ ដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងការវាយប្រហារនៅពេលដែលអ្នកប្រើប្រាស់ភាគច្រើនបានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានសូមឲ្យលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ៕
ប្រភព៖ នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់