Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៩ពាន់លានដុល្លារ កើនឡើងជាង៣% ត្រឹម ៩ខែឆ្នាំនេះ

បានផុស

នៅ

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មជាង ៩ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៩ខែ ចាប់ពីខែ មករា ដល់ កញ្ញា ឆ្នាំ ២០២៣ ពោលគឺកើនឡើង ៣.៤ភាគរយ បើធៀនឹងរយៈ​ពេលដូចគ្នា ឆ្នាំ ២០២២ មានចំនួន ៨.៧ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយ​ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរបាយការណ៍គយ បានបង្ហាញថា ចិន នៅតែបន្តឈរលេខរៀងទី១ មានទំហំពាណិជ្ជកម្មធំជាងគេ បន្ទាប់ពី​អាមេរិក មានចំនួនជាង ៧ពាន់លានដុល្លារ វៀតណាម ៤.៧ពាន់លានដុល្លារ ថៃ ២.៨ពាន់លានដុល្លារ និងជប៉ុន សម្រេច​បាន ១.៣ពាន់លានដុល្លារ។

ចំពោះផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅចិន រួមមាន សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។ ចំណែកទំនិញនាំពីចិនមកវិញ មានដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ គ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម ក្រដាស និងក្រដាសកាតុងជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានហុចផលជាច្រើនសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការនាំចេញទំនិញ ដោយលើកលែងពន្ធ។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី​មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា​​រួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ ​គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំពុងចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន បានជួបថ្នាក់​ដឹកនាំ​កំពូលចិន និងក្រុមហ៊ុនធំៗជាច្រើន រួមទាំងវិស័យធនាគារផងដែរ។ អ្នកជំនាញរំពឹងថា ជំនួបរវាងសម្តេចធិបតី ជាមួយក្រុម​ធុរជន​ទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ​ចិនឱ្យចូលមកដាក់​ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត។

ជាក់ស្តែង នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នៅប្រទេសចិន ក្រុមហ៊ុន CP Group បានបង្ហាញអំពីគោល​បំណងរបស់ខ្លួន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។

សូមបញ្ជាក់ថា ពាណិជ្ជកម្ម​កម្ពុជា​-​ចិន កាលពីឆ្នាំ ២០២២ មាន​ចំនួន​សរុបជាង ១១ពាន់លាន​ដុល្លារ​ កើនឡើង ៤.៤​ ភាគរយ​ធៀប​ឆ្នាំ ២០២១ ក្នុងនោះ​កម្ពុជា​ នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១ ២៤០,៦៣​ លាន​ដុល្លារ ថយចុះ ១៧.៩​ ភាគរយ និង​ទំនិញ​នាំចូល​ពី​ចិន មានចំនួនជាង ១០ពាន់លាន​ដុល្លារ កើន ៧.៩​ ភាគរយ​។ នេះបើយោង​តាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា

ព័ត៌មានជាតិ៥ នាទីutes មុន

នៅមណ្ឌលគិរី មេឃុំ១រូបប្រាប់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើភ្លាម

ព័ត៌មានជាតិ២៣ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ៊ុយក្រែន ទទួល​បានជំនួយ​​១​ពាន់​លាន​ដុល្លារ​ទៀត ដែល​ទាញ​ចេញ​ពី​ទ្រព្យ​បង្កក​របស់​រុស្ស៊ី

សន្តិសុខសង្គម២៥ នាទីutes មុន

យុវជន ២ នាក់ ត្រូវក្មេងទំនើង ១ ក្រុម ដេញវាយ តែជិះម៉ូតូចូលហាងខារ៉ាអូខេទាន់

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម