Connect with us

ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរមីនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកសន្និសីទសាកលលើកទី៣ នាពេលព្រឹកនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដោយមានការចូលរួមពីតំណាងអង្គការសហការប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រចាំងមនុស្ស ប្រធានកិច្ចប្រជុំរដ្ឋភាគី លើកទី២១ នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងគណៈប្រតិភូអន្តរជាតជាច្រើនទៀត។

សន្និសីទសាកលលើកទី៣នេះ ប្រព្រឹត្តទៅដោយផ្អែកលើសន្និសីទចំនួនពីរកន្លងទៅ (កូឡុំប៊ី និងហ្វ្រិកដានី) និងត្រូវរៀបចំឡើងដោយកម្ពុជា តាមរយៈអាជ្ញាធរមីន ក្រោមថវិកាគាំទ្រសាកលដែលផ្តល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប។គម្រោងសាកលរបស់សហភាពអឺរ៉ុប គាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងអនុសញ្ញា ដែលរួមមានជំនួយជនរងគ្រោះផងដែរ។

គោលបំណងមួយនៃសន្និសីទនេះ គឺផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពក្រោមអនុសញ្ញា ដោយផ្ដល់ជាវេទិកាកម្រិតសាកលដើម្បីឱ្យសហគមន៍ និងជនដែលទទួលរងគ្រោះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ពួកគេ។ ទោះបីជា រៀបចំឡើងដោយកម្ពុជា តែសន្និសីទនេះ នឹងផ្ដោតទៅលើបញ្ហាសាកលដែលបានប្រឈមក្នុងការអនុវត្តជំនួយជនរងគ្រោះ ហើយកម្ពុជាក៏នឹងបង្ហាញពីកិច្ចប្រឹងប្រែងក្នុងសកម្មភាពជំនួយជនរងគ្រោះ ដែលក្នុងនោះរួមមាន ការបញ្ចូលជនពិការទៅក្នុងកម្មវិធីកីឡា និងកម្មវិធីផ្សេងៗទៀត។

សន្និសីទសាកល ក៏ជាការបង្ហាញពីភាពធន់របស់សហគមន៍នៃអនុសញ្ញា ក៏ដូចជាការអំពាវនាវឱ្យមានសកម្មភាព និង ការយកចិត្តទុកដាក់ចំពោះតម្រូវការនៃជនរងគ្រោះ ដែលវាជាកាតព្វកិច្ចបន្ថែមលើការបោសសម្អាតមីនក្នុងក្របខ័ណ្ឌ នៃអនុសញ្ញា។ គួរជម្រាបថា សន្និសីទសាកលនេះ មានការចូលរួមពីជនរងគ្រោះ អ្នកជំនាញក្នុងវិស័យជំនួយជនរងគ្រោះ ពិការភាព សិទ្ធិ មនុស្ស សុខាភិបាល ការងារ អភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀត សរុបប្រមាណ ២០០នាក់ មកពីជាង ៤៥ប្រទេស (ទាំងសមាជិក និងមិនមែនសមាជិកអនុសញ្ញា)៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម