Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយឆ្មក់អាកាស សម្លាប់មនុស្សជាង ៧០នាក់ នៅ ហ្គាហ្សាភាគខាងត្បូង

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារការវាយឆ្មក់តាមអាកាសពេញមួយយប់ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាភាគខាងត្បូង បានកើនឡើងដល់ ៧១នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera អារ៉ាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើអះអាងថា អ្នកស្លាប់ភាគច្រើនគឺជាស្ត្រី និងកុមារ។

ស្របពេលជាមួយគ្នានោះ តាមការបញ្ជាក់ពីប្រភពវេជ្ជសាស្ត្រ, មនុស្សរាប់រយនាក់ ក៏រងរបួសផងដែរ ក្នុងអំឡុងការទម្លាក់គ្រាប់បែក ដែលបានវាយប្រហារលំនៅដ្ឋានក្នុងតំបន់ Rafah និង Khan Younis។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានធ្វើការវាយប្រហារជាង២០០លើកក្នុងមួយយប់ សំដៅទៅលើក្រុមហាម៉ាស់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អ៊ីស្រាអែល មិនបញ្ចប់សង្គ្រាមដាច់ខាត លុះត្រាកម្ចាត់អស់ ក្រុម ហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម