Connect with us

ព័ត៌មានអន្ដរជាតិ

តើក្រុមហាម៉ាស់ បានលុយពីណា?

បានផុស

នៅ

រំលឹកកាលពីថ្ងៃទី៧ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១៥០០នាក់ បានសម្រុកចូលតាមរបាំងសន្តិសុខហ្គាហ្សា ដើម្បីបើកការវាយប្រហារលើអ៊ីស្រាអែល។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេបានប្រើប្រាស់សព្វាវុធទំនើបៗ បើទោះបីជាតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ គឺជាតំបន់ក្រីក្រ និងមានមនុស្សរស់នៅច្រើន ជាមួយធនធានមានកម្រិត ក៏ដោយ។

ប៉ុន្តែ​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​នៅ​ទី​នោះ​គឺ​ថា សព្វាវុធ​ទំនើបៗ មាននៅពេញ​ឃ្លាំងរបស់​ក្រុមនេះ ដែល​ជា​ក្រុម​ ​ត្រូវ​បាន​ប្រទេស​រាប់​សិប ​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម។

ដូចនេះ តើក្រុមហាម៉ាស់បានលុយពីណា?

ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ បានចាត់ទុកក្រុមហាម៉ាស់ ជាអង្គការភេរវកម្ម។

ការចាត់ទុកបែបនេះមានន័យថា ការផ្តល់ជំនួយឬផ្គត់ផ្គង់សម្ភារដល់អង្គការទាំងនោះ រួមទាំងការស្ម័គ្រចិត្តចូលរួមជាមួយពួកគេផងដែរ គឺត្រូវបានចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។

(រូបថត៖ EuroNews)

តាមការចុះផ្សាយរបស់គេហទំព័រ WION បានឲ្យដឹងថា អ៊ីរ៉ង់ ជាប្រទេសដែលគេសន្មត ផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស់ ពោលគឺទីក្រុង តេហេរ៉ង់ ជួយមូលនិធិប្រហែល៧០ភាគរយឯណោះ។ គេក៏សង្ស័យដែរថា អ៊ីរ៉ង់ ជួយទាំងជំនួយយោធាដល់ក្រុមហាម៉ាស់ទៀតផង។

លើសពីនេះ ជនជាតិប៉ាឡេស្ទីននៅបរទេស និងម្ចាស់ជំនួយឯកជននៅទូទាំងពិភពលោកក៏បានផ្តល់មូលនិធិជាច្រើនដល់ចលនាហាម៉ាស់ផងដែរ។

របាយការណ៍​ខាងលើ​អះអាង​ថា ពួកគេ​ក៏​បាន​ទទួល​ប្រាក់​តាម​រយៈ​អង្គការ​សប្បុរសធម៌ឥស្លាម​មួយ​ចំនួន​នៅ​លោក​ខាង​លិច ​តាមរយៈ​ក្រុម​សេវា​សង្គម​ដែល​គាំទ្រ​ដោយ​ក្រុម​ហាម៉ាស់ដែរ។

(រូបថត៖ CNN)

ក្រៅពីអ៊ីរ៉ង់ តួកគីក៏បានគាំទ្រក្រុមហាម៉ាស់ផងដែរ ជាពិសេសបន្ទាប់ពីការឡើងកាន់អំណាចរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ក្នុងឆ្នាំ២០០២។

តួកគី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ថវិកា​ដល់​ពួក​សកម្មប្រយុទ្ធ​ហាម៉ាស់ ​តាម​រយៈ​ជំនួយ​ដែល​បង្វែរ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ និង​សម្របសម្រួល​តួកគី។ ប៉ុន្តែ​តួកគីនិយាយ​ថា ខ្លួន​គ្រាន់តែ​គាំទ្រ​ចលនា​នយោបាយ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ WION

ចុចអាន៖ អាមេរិក បញ្ជូនទ័ព ២០០០នាក់ទៅ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម