Connect with us

ព័ត៌មានជាតិ

ផ្លូវលំក្រួសក្រហមមួយចំនួននៅឃុំតានូន រងការខូចខាតពិបាកធ្វើដំណើរ

បានផុស

នៅ

ស្ថានភាព​ផ្លូវលំ​ក្រួស​ក្រហម​នៅ​ចំណុច​មួយ​ចំនួន ស្ថិត​ក្នុង​ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ បាន​និង​កំពុង​រង​ការ​ខូចខាត​បង្ក​ឲ្យ​លំបាក​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ឃុំ​ផ្សេងៗ ទៀត ខណៈ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាង ស៊ី​ណេត អភិបាលរង​ស្រុក​បូ​ទុម​សាគរ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែ​តុលា នេះ​ថា ក្នុង​ចំណោម​ប្រវែង​ផ្លូវលំ​​ក្រួស​ក្រហម​សរុប ២៤ គីឡូម៉ែត្រ គឺ​មាន ៤ ចំណុច​ហើយ​ដែល​ខូចខាត​ខ្លាំង​ដោយមាន​សភាព​ផុង​រអិល​ពិបាក​ចរាចរណ៍ ស្រប​ពេល​មិនទាន់​ធន់​ទ្រាំ​នឹង​ទឹកភ្លៀង​ហូរ​កាត់​នា​រដូវវស្សា។

លោក​អភិបាលរង​ស្រុក​បូ​ទុម​សាគរ បន្ថែម​ថា កំណាត់​ផ្លូវ​នេះ ខូចខាត​ស្ទើរ​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ទោះបីជា​វា​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នកដំណើរ​ក្តី ក៏​ធ្វើ​ឲ្យ​ការ​ចំណាយ​ពេលវេលា​យូរ​ទម្រាំ​ដល់​ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ។ កន្លងទៅ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ធ្លាប់​ចុះ​មក​ជួសជុល​ថែទាំ​ខួប ប៉ុន្តែ​ស្ថានភាព​ភ្លៀង​មិន​ដាច់​គ្រាប់ ទើប​ដក​គ្រឿងចក្រ​ចេញ​បណ្ដោះអាសន្ន​សិន រង់ចាំ​រាំង​ភ្លៀង នឹង​បន្ត​អនុវត្ត​ការងារ​ជំនាញ។

គួរ​ជម្រាប​ថា ចំណុច​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ ទី​១-ចំណុច​ចំណោទ​ឆ្កែ​អើត ទី​២-មុខ​ផ្ទះ​ពលរដ្ឋ​​ក្រួស​​ក្រហម ទី​៣-អូរ​រអិល និង​ទី​៤-ចំណុច​អូរ​ប៉ា​អុង និង​មាន​កន្លែង​ខ្លះ​ទៀត​ចរន្តទឹក​ហូរ​បុក​ដាច់​ផ្លូវ​ជា​ហូរហែ​ផង​ដែរ។

លោក អន ដា​វុធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង បាន​ប្រាប់​ថា លោក​ពិតជា​បាន​ដឹង​ពី​តម្រូវការ​របស់​ពលរដ្ឋ​ចង់​បាន​ផ្លូវ ១ ខ្សែ​នេះ ងាយស្រួល​ធ្វើដំណើរ​ទៅមក ប៉ុន្តែ​អាកាស​ធាតុ​ភ្លៀង​ច្រើន​មិន​អាច​ជួសជុល​បាន​រឹងមាំ​នោះ​ទេ ពោល​សុំ​ចិត្ត​ដល់​អ្នកប្រើប្រាស់​ផ្លូវ​មេត្តា​យោគ​យល់។ នៅ​ពេល​មេឃ​រាំង​ភ្លៀង​ល្អ​បន្តិច នឹង​ដាក់​គ្រឿងចក្រ​បន្ត​ជួសជុល​ថែទាំ និង​កែសម្រួល​ដល់​ការ​ធ្វើដំណើរ​ឡើងវិញ។

លោក​បញ្ជាក់​ដែរ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាក់​កញ្ចប់​ថវិកា​ខ្លះ​ហើយ ដើម្បី​លើក​កម្ពស់​គុណភាព​ផ្លូវ​ក្រួស​ក្រហម ១ ខ្សែ​នេះ ឲ្យ​ក្លាយ​ជា​ផ្លូវ​កៅស៊ូ​នៅ​ឆ្នាំ ២០២៤ ខាងមុខ។ ផ្លូវ​ក្រួស​ក្រហម​នេះ មាន​ប្រវែង​សរុប ២៤ គីឡូម៉ែត្រ ដោយ​ស្ទើរតែ​រាល់​ឆ្នាំ​វា​ខូច​តែ ១០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយសារតែ​ស្ថានភាព​ចំណុច​ខ្លះ​មាន​កម្លាំង​ទឹក​ហូរ​បុក​ផ្តាច់ និង​ខ្លះ​ទៀត​ដី​មិន​អាច​ធន់​នឹង​អាកាស​ធាតុ​បរិមាណ​ទឹកភ្លៀង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម