Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ជំរុញបន្តសហការសម្រួលចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

បានផុស

នៅ

លោក​អភិបាលរង​ខេត្ត​កោះកុង បាន​ជំរុញ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ និង​តំណាង​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​សហការ​សម្របសម្រួល​ដល់​ដំណើរការ​ចុះឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ នីតិកាល​ទី ៥ និង​ផ្សព្វផ្សាយ​ពី​លទ្ធផល​បណ្ដោះអាសន្ន​ពី​ការពិនិត្យ​លើ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ២០២៣ លោក ស្រេង ហុង អភិបាលរង​ខេត្ត​កោះកុង លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​សហការ​គ្នា​ឲ្យ​ជិតស្និទ្ធ ដើម្បី​សម្រេច​តាម​ផែនការ​របស់ គ.ជ.ប លើ​ការ​ចុះ​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ផ្តើម​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ស្អែក​នេះ។

លោក​អភិបាលរង​ខេត្ត បន្ថែម​នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា ថា ឆ្លង​តាម​បទពិសោធន៍​កន្លងទៅ អ្នក​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​បាន​ល្អ​ប្រសើរ​រលូន​មិន​កកស្ទះ​ដល់​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ឬ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ពោល​គឺ​អនុវត្ត​ល្អ​ទៅតាម​គោលការណ៍​នីតិវិធី​របស់ គ.ជ.ប។ ទន្ទឹម​នោះ លោក​ក៏​ស្នើ​ដល់​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន សូម​គោរព​ទៅតាម​នីតិវិធី ឬ​គោលការណ៍​ណែនាំ​របស់ គ.ជ.ប ដែល​បាន​សម្រេច ចៀសវាង​បង្ក​បាតុភាព​មិនល្អ​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម។

ចំណែក​ឯ​លោក សេង ណេង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កោះកុង បាន​លើក​ឡើង​ថា ដំណើរការ​ចុះឈ្មោះ​បញ្ជី​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​តុលា ដល់​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ខាងមុខ ក្នុង​ន័យ​សំដៅ​ធ្វើ​យ៉ាងណា​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់​ជាក់លាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទៅ​ប្រតិទិន​របស់ គ.ជ.ប។

លោក សេង ណេង អះអាង​ថា ខេត្តកោះកុង មាន​សមាជិក សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ១៦៨ រូប ដែល​នឹង​ត្រូវ​បាន​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ ២០២៤ ដោយ​មាន​តែ​ការិយាល័យ​បោះឆ្នោត ១ ប៉ុណ្ណោះ។ ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ចំនួន ៣ បក្ស គឺ ទី១.គណបក្ស​ប្រជាជន​កម្ពុជា ទី​២.គណបក្ស​ភ្លើង​ទៀន និង​ទី៣.គណបក្ស​យុវជន​កម្ពុជា។

យោង​តាម​សេចក្ដីជូនដំណឹង​ប្រធាន គ.ជ.ប បង្ហាញ​ថា អភិបាល​រាជធានី និង​ខេត្ត នៅ​ពេល​ទទួល​បាន​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទាំងអស់​ក្នុង​តំណែង និង​រាយការណ៍​សរុប​លទ្ធផល នៃ​ការ​ចុះ​បោះឆ្នោត​ពី​ឃុំ​សង្កាត់​នានា ស្ថិត​ក្នុង​រាជធានី-ខេត្ត។ អភិបាល​រាជធានី​ខេត្ត ត្រូវ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​សមាជិក​ទាំងអស់​នោះ​ឡើងវិញ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម១ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម