ជីវិតកម្សាន្ដ
ប្រហែលពិបាកទប់ទល់ Galaxy Navatra ហើយឆ្នាំនេះ បទផ្ទុះស្ទើរតែទាំងអស់
ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀត ហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ។
គិតមកដល់ថ្ងៃនេះ មានបទចម្រៀងមិនក្រោមជាង១០បទឡើយ ដែលផលិតករផលិតកម្មGalalaxy Navatra បានបញ្ចេញ ហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរ គ្រប់បទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ដោយគ្រាន់តែ ចេញភ្លាមមានអ្នក views រាប់លានគ្រប់បទ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លង និងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយ ឆ្លងអ្នកទាំងពីរ មានរហូតដល់ទៅ៦បទមកហើយ ក្នុងនោះដូចជា ទី១បទ”កាត់ឆុង”, ទី២បទ” ប្រហុក”, ទី៣បទ”រកស៊ីជាមួយយក្ស “, ទី៤បទ” អរគុណ កាមេរ៉ា”, ទី៥បទ”មាន់ កម្សត់” ទី៦ បទ “ឡានទំនើប”។
បទចម្រៀងទាំង៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួល សម្រាប់បង ប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗមានអ្នក views រាប់លានដង។ ចំណុចទាំងនេះ បានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះប្រហែលពិបាក ទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយឆ្នាំនេះ ត្បិតអីបទស្ទើរតែទាំងអស់បែបនេះនោះ។
ផ្អែកលើផេក Galaxy Navatra ក៏បានបង្ហាញចំនួនពិតអ្នកចូល views បទចម្រៀងរបស់ខ្លួនផង ដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀង ដែលបានចេញក្នុង អាលប៊ុម ចូលឆ្នាំនេះ ដែល ចំនួននេះមានការទទួលលើសការរំពឹងទុក។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើនអ្នក បានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរព្រមទាំងបង្ហាញការ ពេញចិត្តជាខ្លាំង។
លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុត សម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀត៕
អត្ថបទ៖ ស៊ុន ហួត
ទី១/បទ”កាត់ឆុង”
ទី២/បទ “ប្រហុក”
ទី៣/បទ “រកស៊ីជាមួយយក្ស”
ទី៤/បទ “អរគុណកាមេរ៉ា”
ទី៥/បទ “មាន់កម្សត់”
ទី៦/បទ “GANG GANG “
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤