Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ប្រកាសពីការស្លាប់មេទ័ពកំពូលផ្នែកគ្រប់គ្រងអាវុធ

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែតុលាថា មេដឹកនាំកំពូលម្នាក់នៃសម្ព័ន្ធក្រុមប្រដាប់អាវុធរបស់ខ្លួនត្រូវបានសម្លាប់ក្នុងអំឡុង ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចលនាហាម៉ាស់ និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក​ Ayman Nofal សមាជិកនៃក្រុមប្រឹក្សាយោធាទូទៅ និងជាមេបញ្ជាការនៃបញ្ជាការកណ្តាល Al-Qassam ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជ្រោយ ហ្គាហ្សា។

ស្របពេលជាមួយគ្នានោះ ដោយបញ្ជាក់ពីការសម្លាប់របស់គាត់នេះដែរ, យោធាអ៊ីស្រាអែលបានហៅលោក Nofal ថាជា ឥស្សរជនលេចធ្លោបំផុតមួយរូប នៅក្នុងក្រុមហាម៉ាស់។

លោក​ Ayman Nofal (រូបថត៖ បណ្តាញសង្គម)

លោក Nofal គឺជាអតីតប្រធានស៊ើបការណ៍យោធារបស់ក្រុមហាម៉ាស់ ដែលបានចូលរួមក្នុងការផលិតអាវុធ និងបញ្ជាឲ្យបាញ់គ្រាប់រ៉ុកកែតទៅលើប្រទេសអ៊ីស្រាអែល។ លោក Nofal ក៏ជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការចាប់ពង្រត់ទាហានឈ្មោះ Gilad Shalit ដែលត្រូវបានដោះលែងវិញនៅឆ្នាំ២០១១ បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង៥ឆ្នាំផងដែរ។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ខែតុលា ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅហ្គាហ្សា បានវាយប្រហារអ៊ីស្រាអែលដោយសម្លាប់មនុស្សជាង១៤០០នាក់ និងបង្កឲ្យមានការវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា សម្លាប់មនុស្សប្រហែល៣០០០នាក់នៅទីនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្សជាង៦០០នាក់ របួសជិត ១០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម