Connect with us

KPT+

វិធី​ងាយ​ៗ ៧ យ៉ាង​​សន្សំប្រាក់​បាន​រហ័ស​ចំ​គោលដៅ

បានផុស

នៅ

ពេល​ខ្លះ​អ្វី​ដែល​ពិបាក​បំផុត​ក្នុង​ការ​សន្សំ​ប្រាក់ ​គឺ​ពេល​ទើប​តែ​ចាប់ផ្ដើម​ដំបូង។ ការ​ណែនាំ​ជា​​ជំហានៗ ពី​វិធី​សន្សំ​ប្រាក់​ អាច​ជួយ​យើង​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សាមញ្ញ។

ដូច្នេះ​យើង​ក៏​អាច​សន្សំ​បាន​ សម្រាប់​គោលដៅ​រយៈ​ពេល​ខ្លី​របស់​យើង។

១. កត់ត្រា​រាល់​ការ​ចំណាយ​របស់​យើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហាន​ដំបូង​ដើម្បី​ចាប់ផ្ដើម​សន្សំ​ប្រាក់ ​គឺ​ត្រូវ​គិត​ថា​យើង​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ។ តាមដាន​រាល់​ការ​ចំណាយ​ផ្សេងៗ មាន​ន័យ​ថា​ រាល់​របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​និង​អាហារ​ហូបចុក​ផ្សេង​ទៀត។

នៅ​ពេល​ដែល​យើង​មាន​ទិន្នន័យ​រៀបចំ​តាម​ប្រភេទ​ដូចជា​ទំនិញ ​ពី​ចំនួន​សរុប​នីមួយៗ ​យើង​នឹង​ងាយស្រួល​លៃលក​ប្រាក់​​សម្រាប់​សន្សំ។

២. ថវិកា​សម្រាប់​សន្សំ

នៅ​ពេល​យើង​គិត​ពី​អ្វី​ដែល​យើង​ចំណាយ​ក្នុង​មួយ​ខែ​ៗរួច​ ទើប​អាច​ចាប់ផ្ដើម​រៀបចំ​ការ​​ចំណាយ​និង​កត់ត្រា​រាល់​ការ​ចំណាយ​ទាំង​នោះ​ទុក​បាន។ ថវិកា​ដែល​ចំណាយ ​គួរតែ​វាស់វែង​ទៅ​នឹង​ប្រាក់​ចំណូល​របស់​យើង​សព្វថ្ងៃ​នេះ។ ត្រូវ​ប្រាកដ​ថា ​កត្តា​ក្នុង​ការ​ចំណាយ​គឺ​ជា​ប្រាក់​ដែល​យើង​ចំណាយ​ទៀង​ទាត់ជា​រាល់ថ្ងៃ។

៣. ស្វែងរកវិធីដែល​អាច​កាត់បន្ថយ​ចំណាយ​របស់​យើង

បើ​ការ​ចំណាយ​របស់​យើង​ខ្ពស់​ ហើយ​មិន​អាច​សន្សំ​បាន​ច្រើន​តាមដែល​ចង់បាន​ យើង​ប្រហែល​ជា​ដល់​ពេល​ត្រូវ​កាត់​បន្ថយ​អ្វី​មួយ​ហើយ។ កំណត់​អត្តសញ្ញាណ​ដែល​មិន​ចាំបាច់ ​ដែល​យើង​តែង​ចំណាយ​ដូចជា​ការ​កម្សាន្ត​ ការ​ជាវ​ជា​សមាជិក​នៅ​កន្លែង​ណាមួយ​ និង​ការ​ញ៉ាំ​អាហារ​ខាងក្រៅ។ ចំណែក​អ៊ីនធឺណិត​សម្រាប់​ទូរទស្សន៍​និង​ទូរស័ព្ទ​ដៃ​ បើ​អាច​កាត់បន្ថយ​មួយ​ណា​ក៏បាន។

៤. កំណត់​គោលដៅ​សន្សំ

វិធី​មួយ​ក្នុង​ចំណោម​វិធី​ល្អ​បំផុត​ដើម្បី​សន្សំ​ប្រាក់​ គឺ​ត្រូវ​កំណត់​គោលដៅ។ ចាប់ផ្ដើម​ដោយ​គិត​ពី​អ្វី​ដែល​យើង​ចង់​សន្សំ​ ដើម្បី​ឈាន​ទៅ​រក​គោលដៅ​ទាំង​នោះ​ ដូចជា​រៀបការ ​រៀប​គម្រោង​វិស្សមកាល ​ មូលនិធិ​បន្ទាន់ ​ឬ​សន្សំប្រាក់​សម្រាប់​ចូល​និវត្តន៍​ជាដើម។

បន្ទាប់មក​សួរ​ខ្លួនឯង​ថា ​តើ​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ ហើយ​រយៈពេល​ប៉ុន្មាន​ដើម្បី​សន្សំ​ឲ្យ​ដល់​គោលដៅ​ប៉ង​ទុក។

៥. សម្រេចចិត្ត​លើ​អាទិភាព​ខ្លួនឯង

បន្ទាប់ពី​បាន​រៀបចំ​ការ​ចំណាយ​និង​ប្រាក់​​ចំណូល​គោលដៅ​រួចមក ​ផល​ប៉ះពាល់​ធំ​ពី​របៀប​ដែល​យើង​បែងចែក​ប្រាក់​សន្សំ​នឹង​មាន។ បើ​យើង​រៀន​ពី​របៀប​ផ្ដល់​អាទិភាព​ដល់​គោលដៅ​សន្សំ​ខ្លួនឯង​ នោះ​យើង​នឹង​ច្បាស់​លាស់​ពី​កន្លែង​ដែល​ត្រូវ​ចាប់ផ្ដើម​សន្សំ​មិនខាន។

ឧទាហរណ៍​ប្រសិន​បើ​យើង​ដឹង​ថា​ យើង​ត្រូវការ​រថយន្ត​នា​ពេល​អនាគត ​គឺ​យើង​ក៏​អាច​ចាប់ផ្ដើម​សន្សំ​ទុក​ពី​ឥឡូវ​នេះ។

៦. ធ្វើការ​សន្សំ​ដោយ​ស្វ័យប្រវត្តិ

ធនាគារ​ស្ទើរតែ​ទាំងអស់​ផ្ដល់​ជូន​នូវ​ការ​ផ្ទេរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ រវាង​គណនី​មូលប្បទានប័ត្រ​និង​គណនី​សន្សំ​របស់​យើង។ យើង​អាច​ជ្រើសរើស​ពេលណា​ ចំនួន​ប៉ុន្មាន​ និង​កន្លែង​ណា​ដើម្បី​ផ្ទេរ​ប្រាក់​ឬ​ក៏​បំបែក​ប្រាក់​បញ្ញើ​ដោយ​ផ្ទាល់​ ​ចំណែក​ប្រាក់​ខែ​នីមួយៗ​នឹង​ចូល​ទៅ​ក្នុង​គណនី​សន្សំ​របស់​យើង​មិនខាន។

ការ​បែងចែក​ប្រាក់​បញ្ញើ​ដោយ​ផ្ទាល់​ និង​រៀបចំ​ការ​ផ្ទេរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ​គឺ​ជា​វិធី​ងាយៗ​ដើម្បី​សន្សំ​ប្រាក់ ​ព្រោះ​យើង​មិន​ចាំបាច់​គិត​ពី​វា​ ហើយ​ជា​ទូទៅ​អាច​ជួយ​កាត់​បន្ថយ​ការ​​ចំណាយ​ប្រាក់​ជំនួស​វិញ។

៧. មើល​ការ​សន្សំ​កើន​ឡើង

ពិនិត្យ​ថវិកា​ឡើងវិញ​ និង​ពិនិត្យ​មើល​វឌ្ឍនភាព​របស់​យើង​រៀងរាល់​ខែ។ នេះ​មិន​ត្រឹមតែ​ជួយ​យើង​ក្នុង​ផែនការ​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​អាច​ជួយ​ក្នុង​ការ​កំណត់​និង​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ  

ចុចអាន៖បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ប្រសើរ​ជាង​មុន ជាមួយ​៦ចំណុចនេះ

ចុចអាន៖គន្លឹះ​ធានា​ជោគជ័យ​ ទោះបី​គោលដៅ​ថ្មី ឬ​មិន​ទាន់​ស្គាល់​ក៏​ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម