Connect with us

ជីវិតកម្សាន្ដ

កៅ សីហា ស្នើកូនខ្មែរនិយមសរសេរអក្សរឡាតាំងសំនៀងខ្មែរ ត្រូវមានស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិ

បានផុស

នៅ

អ្នក​​ដឹក​នាំ​សម្ដែង​​រឿ​ង​​ល្បី​ឈ្មោះ​ លោក កៅ សីហា បាន​ចេញ​មុខ​អំពាវនាវ​ដល់​មហាជន និង​យុវជន​ខ្មែរ​ព្រម​ទាំង​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អក្សរ​ខ្មែរ​ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អក្សរ​ឡាតាំង​ ងាក​មក​ស្រឡាញ់​អក្សរ​សាស្ត្រ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​របស់​លោក កៅ សីហា នេះ​ដោយ​សង្កេត​ឃើញ​ថា នា​ពេល​​កន្លង​មក​មាន​យុវជន-កូន​​ខ្មែរ​ជា​ច្រើន​ បាន​ផុលផុស​ក្នុង​ការ​សរសេរ​អក្សរ​ឡាតាំង​យក​សូរ​ ឬ​ខ្យល់​ជា​ខ្មែរ។ លោក កៅ សីហា បាន​ថ្លែង​ថា ដើម្បី​ឲ្យ​អក្សរ​សាស្ត្រ​ជាតិ​យើង​ថ្កុំថ្កើង​ល្អ​ខ្លាំង​ លុះ​ត្រា​តែ​កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់​រូប​​មាន​គំនិត និង​ស្មារតី​ស្រឡាញ់​អក្សរ​សាស្ត្រ​​ជាតិ​​ខ្លួនឯង​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក កៅ សីហា និយាយ​សង្កត់​ធ្ងន់​ថា​ «ផ្ញើ​ទៅ​កាន់​យុវជន​និយម​សរសេរ​អក្សរ​ឡាតាំង​សំនៀង ខ្មែរ-ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​ដឹង​ពី​សង្គ្រាម​ឆត្រ​ដ៏​ឈឺ​ចាប់​នេះ​ទេ នា​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ១៩៤២ បារាំង​បាន​បង្ខំ​ឲ្យ​ខ្មែរ កែប្រែ​​អក្សរ​​ខ្មែរ​ឲ្យ​ទៅ​ជា​​អក្សរ​ឡាតាំង​ដូចជា អក្សរ​របស់​យួន​បច្ចុប្បន្ន​​នេះ បើ​កាល​នោះ​ខ្មែរ​មិន​តស៊ូ​នោះ​ទេ កូន​ខ្មែរ​បច្ចុប្បន្ន​នេះ​គ្មាន​ថ្ងៃ​ស្គាល់​អក្សរ​ខ្លួនឯង​នោះ​ឡើយ​»។

លោក​បន្ត​ថា «ល្មម​កូន​ខ្មែរ​ដែល​និយម​សរសេរ​​សំនៀង​​ខ្មែរ​ជា​ឡាតាំង​មាន​ស្មារតី​ស្រឡាញ់​​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន ដែល​​តួ​អក្សរ​នីមួយៗ គឺ​ប្រៀប​បាន​ព្រលឹង​បុព្វបុរស​ឋិត​នៅ​ក្នុង​នោះ​​ ឈាម​មហា​បុព្វបុរស​ខ្មែរ​បាន​កប់​​នៅ​ក្នុង​តួរអក្សរ ដែល​ថៃ​ឲ្យ​ឈ្មោះ​ថា អក្សរ​ទេព ព្រោះ​តែ​អក្សរ​ខ្មែរ​ជា​អក្សរ​ទេព (មាន​សំនៀង​គ្រប់​ខ្យល់​របស់​ភាសា​លើ​ពិភព​លោក ​ថៃ​មិន​មាន​សូរ​គ្រប់​ដូច​ខ្មែរ​ទេ ព្រោះ​គេ​ចម្លង​ខ្មែរ)​ ថៃ​បាន​សាកល្បង​ចារ​យ័ន្ត​ដោយ​អក្សរ​ថៃ តែ​គ្មាន​ឫទ្ធិ​អំណាច​ដូច​តួ​អក្សរ​ខ្មែរ​ទេ»។

លោក កៅ សីហា បាន​លើក​ឡើង​ទៀត​ថា «ថៃ​ឲ្យ​តម្លៃ​អក្សរ​​ខ្មែរ​ជា​អក្សរ​ទេព, ចុះ​កូន​ខ្មែរ​វិញ ? តើ​ពិបាក​សរសេរ​ណាស់​មែន​ទេ? តើ​វា​ពិបាក​ជាង​ការ​ឈឺ​ចាប់​របស់​មហា​បុព្វបុរស​ខ្មែរ បាន​យក​ជីវិត​ ឈាម​ស្រស់ តស៊ូ​ឲ្យ​រក្សា​អក្សរ​ខ្មែរ​នេះ​ទៅ​ឬ? តើ​វា​ពិបាក​ជាង លោក​ដែល​ព្យាយាម​កែ​សម្រួល​ឲ្យ​ខ្មែរ​ប្រើ​យូនីកូដ​នោះ​ដែរ​ទេ? កុំ​ចង់​បាន​ជីវិត​ងាយ​ៗ​ពេក បើ​មិន​ចង់​ឈឺ​ចាប់​នៅ​ពេល​ក្រោយ ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ កុំ​ស្រណុក​មុន​វេទនា​ជា​ក្រោយ»

ជា​មួយ​ខ្លឹម​សារ​ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​​ច្រើន​បន្ត​ការ​គាំទ្រ និង​លើក​ទឹក​​ចិត្ត លោក កៅ សីហា ក្នុង​ការ​​បំផុស​គំនិត​ដល់​កូនខ្មែរ​ចូលរួម​ថែរក្សា​ និង​អភិរក្ស​អក្សរ​សាស្ត្រ​ជាតិ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម