Connect with us

កីឡា

ទស្សនៈស្មេរ៖ បរាជ័យជម្រុះជុំទី១លើកនេះជាការខកចិត្តបំផុតក្នុងពេលជាង១០ឆ្នាំចុងក្រោយ

បានផុស

នៅ

វិស័យ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​​ទាំង​​ក្រុម​ជម្រើស​ជាតិ និង​ក្លិប​បាល់ទាត់​ឯកជន ប៉ុន្តែ​គិត​ចាប់​​ពី​ឆ្នាំ​២០១១​ បរាជ័យរបស់​ក្រុម​​បាល់ទាត់​កម្ពុជា​​ក្នុង​វគ្គ​ជម្រុះបឋម ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦​ ក្រោម​ថ្វី​ជើង​ប៉ាគីស្ថាន​គឺ​ជា​លទ្ធផល​ដែល​អ្នក​គាំទ្រ​សោក​ស្តាយ​ និង​ខក​ចិត្ត​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេដ្ឋារចនា​សម្ព័ន្ធ

ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា​បាល់ទាត់​​រីក​ចម្រើន​​​គួរ​ជាទី​មោទនៈ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ កម្ពុជា​បាន​កសាង​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ​កម្រិត​ស្តង់ដាអន្តរជាតិ និង​ទំនើប​ដែល​លេច​ធ្លោ​នៅ​ក្នុង​តំបន់​អាស៊ី​។

កម្ពុជា​​បាន​ជួសជុល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដោយ​​ដាំ​ស្មៅធម្មជាតិ និង​ដាក់​កៅអី​ជ័រ​ដែល​កាន់​តែ​ស្រប​តាម​កម្រិត​ស្តង់ដា​សម្រាប់​រៀបចំ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។ ជា​មួយ​​គ្នា​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​អភិវឌ្ឍ​សាលា​បាល់ទាត់​ជាតិ​បាទី​ដែល​បាន​ក្លាយ​ជា​កន្លែង​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។ ជា​ពិសេស​ទៀត​នោះ សហព័ន្ធ​បាន​កសាង​ទីលាន​បាល់ទាត់​ទូទាំង​២៥​ខេត្ត​-ក្រុង​ដែល​​ហៅ​ថា សាលា​​តម្រង់​ទិស។

អ្វី​ដែល​លេច​ធ្លោ​ថែម​ទៀត​ ក្លិប​បាល់ទាត់​ឯកជន​​អាជីព​ជា​ច្រើន​បាន​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ដែល​​កាន់​តែ​ស្តង់ដា​​​​​​នៅ​រាជ​ធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត។ ​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន​បាន​បង្កើត​ទី​លាន​ហ្វូត​​បម្រើ​ដល់​សកម្មភាព​បាល់ទាត់​ស្ទើរ​ទូទាំង​ប្រទេស។

ក្លិប​បាល់ទាត់​

ក្រៅ​ពី​មាន​ទី​លាន និង​កីឡដ្ឋាន​ស្ទើរ​ទូទាំង​ប្រទេស ក្លិប​បាល់ទាត់​ឯក​ជន​​ជា​ច្រើន​ទាំង​អាជីព និង​មិន​អាជីព​​​បាន​កំពុង​បណ្តុះ​បណ្តាល​ធន​ធាន​កីឡា​បាល់ទាត់​។ ពួក​គេ​មាន​ក្រុម​ធំ និង​យុវជន ព្រម​ទាំង​មាន​ក្រុម​បាល់ទាត់​នារី​ថែម​ទៀត។

ពាន​រង្វាន់ច្រើន

ខេមបូឌានព្រីមៀរលីគ​ជា​ពាន​រង្វាន់​អាជីព​ទី១​ដ៏​សំខាន់​សម្រាប់​កីឡាករជាតិ និង​អន្តរជាតិ​ប្រកួត​ប្រជែង​នៅ​លើ​ទី​លាន ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បង្កើត​ពាន​រង្វាន់​ជា​ច្រើន​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បាល់ទាត់ដូច​ជា លីគ​ទី២ ខេមបូឌានលីគ​ខាប់ និងខេមបូឌានស៊ុបភើ​ខាប់​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ក្រុមហ៊ុនឯក​ជន​ជា​ច្រើន​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជា​បន្ត​បន្ទាប់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​កាន់​តែ​មាន​កម្រិត​ស្តង់ដា និង​ទូលំទូលាយ បើ​ទោះ​ជា​មិន​អាច​ប្រៀប​ធៀប​ជា​មួយ​កម្រិត​អឺរ៉ុប ប៉ុន្តែ​បើ​ត្រឹម​កម្រិត​អាស៊ី ការ​ផ្សព្វផ្សាយ​របស់​កម្ពុជាមិន​ចាញ់​គេ​ប៉ុន្មាន​ឡើយ។ ទាំង​​ព្រឹត្តិការណ៍​តូច-ធំ​គឺ​សុទ្ធ​តែ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​​នៅ​លើ​​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​រួម​ចំណែក​ទាក់ទាញ​អ្នក​គាំទ្រ និង​​ម្ចាស់​​ឧបត្ថម្ភ​។

ការ​គាំទ្រ

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ បាល់ទាត់​កម្ពុជា​ត្រូវ​បាន​តំបន់​អាស៊ាន និង​អាស៊ី​មើល​ឃើញ​ថា មាន​អ្នក​គាំទ្រ​​​ស្រឡាញ់​កាន់​តែ​ច្រើន​ដែល​ហាក់​ដូច​ជា បាល់ទាត់​​បាន​ក្លាយ​ជាចំណែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​។ រាល់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជម្រុះ​ជើង​ឯក​ពិភព​លោក ជម្រុះ​ជើង​ឯក​​អាស៊ី និង​អាស៊ាន អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​បាន​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​កម្រិត​យុវជន និង​ក្រុម​ធំ។

អ្នក​គាំទ្រ​នៅ​ចាំ​មិន​ភ្លេច​ទេ ព្រឹត្តិការណ៍​ប្រកួត​ចាប់​ផ្តើម​ផ្ទុះ​អ្នក​គាំទ្រ​ខ្លាំង​បំផុត​គឺ​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ក្រុម​កម្ពុជា​ប្រកួត​ឈ្នះ​ម៉ាកាវ​នៅ​ស្តាត​ចាស់ក្នុង​វគ្គ​ជម្រុះ​បឋម និង​បាន​ឡើង​ទៅ​ជុំ​ទី២ ​​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៨។​

លទ្ធផល

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​ បរាជ័យរបស់​ក្រុម​​បាល់ទាត់​កម្ពុជា​នៅ​វគ្គ​ជម្រុះបឋម ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦​ បាន​ក្លាយ​ជា​លទ្ធផល​ដែល​អ្នក​គាំទ្រ​សោក​ស្តាយ​ និង​ខក​ចិត្ត​បំផុត។ លទ្ធផល​ដូច​គ្នា​នេះ កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​បឋម ជើង​ឯកពិភព​លោក​ឆ្នាំ​២០១៤ ដោយ​ថ្វី​ជើង​ជម្រើស​ជាតិ​ឡាវ។ ជើង​ទី១ កម្ពុជា​បានឈ្នះ​ឡាវ ៤-២ ក្នុង​ផ្ទះ​របស់​ខ្លួន​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១ ប៉ុន្តែ​បាន​ចាញ់​​ជើង​ទី​២​នៅ​ទឹក​ដី​ឡាវ ៦-២ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១១ (សរុប​ទពីរ​ជើង កម្ពុជា​ចាញ់ ៨-៦) ដែល​​ឡាវ​បាន​ឡើង​បាន​ឡើង​ទៅ​ជុំ​ទី២។​ នោះ​ជា​ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ដែរ ប៉ុន្តែ​មិន​សូវ​ខ្លាំង​ទេ ដោយសារពេល​នោះ បាល់ទាត់​កម្ពុជា​មិន​សូវ​រីក​ចម្រើន​។

លទ្ធផល​ឈ្នះ​ម៉ាកាវ ៣-០ វគ្គ​ជម្រុះបឋម កាល​ពី​ឆ្នាំ​២០១៥​ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៨ ដែល​រក​បាន​ដោយ ចាន់ វឌ្ឍនាកា ២​គ្រាប់ និង ឃួន ឡាប៊ូរ៉ាវី ១​គ្រាប់​​ដែល​អាច​និយាយ​បាន​ថា ជា​ចំណី​អាហារ​ដ៏​ឆ្ងាញ់​បំផុត​​ក្នុង​ការ​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​ចាប់​អារម្មណ៍​ និង​តែង​តែ​រីក​រាយ​ជា​មួយ​ការ​ប្រកួត​របស់​កម្ពុជា​​រហូតដល់​បច្ចុប្បន្ន។

ជា​រួម​ហេដ្ឋារចនា​សម្ព័ន្ធ​បាល់ទាត់​ កីឡាករ កីឡាការិនី​ និង​ថ្នាល​យុវជន​មាន​ច្រើន​គួរ​ទី​គាប់​ប្រសើរ​ទាំង​​នៅ​​ទី​ក្រុង និង​បណ្តា​ខេត្ត ប៉ុន្តែ​បើ​និយាយ​ពី​លទ្ធផល​នៅមាន​កម្រិត បើ​ប្រៀប​ធៀប​​​នឹង​រយៈ​ពេល​ចុង​ឆ្នាំ និង​ដើម​ឆ្នាំ​២០១០។ ទោះ​បី​ជា​យ៉ាង​ណា កម្ពុជា​នៅ​មាន​ចំណុច​​ខ្វះ​ខាត​ច្រើន​ទៀត​ដែល​ត្រូវអភិវឌ្ឍ​ដូច​ជា ការ​ប្រកួត​លីគយុវជន និង​លីគ​នារី​ឲ្យ​បាន​ទៀងទាត់​ ឬ​​ក៏​​ពាន​រង្វាន់​ផ្សេងៗ​ទៀត៕

អត្ថបទ៖ ទស្សនៈអ្នក​និពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម