សន្តិសុខសង្គម
សមត្ថកិច្ចចាប់ខ្លួនបុរសជនសង្ស័យដែលសម្លាប់នារីជាសង្សារនៅខណ្ឌសែនសុខ
ជនសង្ស័យដែលបានធ្វើសកម្មភាពកាប់នារីម្នាក់ជាសង្សារដល់ក្នុងផ្ទះជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ករណីបានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះក្នុងបុរីពិភពថ្មីឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជនសង្ស័យឈ្មោះ លឿង ផល្លី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះឈ្មោះ ជឿន ស្រីហុង អាយុ៣៥ឆ្នាំ ទីលំនៅភូមិចង្ក្រង ឃុំចង្ក្រងស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ឲ្យទៅសមត្ថកិច្ចនៃអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕


អត្ថបទ៖ សុខា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច