ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពី តួកគី ជាបន្ទាន់
នៅថ្ងៃពុធទី១៨ខែតុលា អ៊ីស្រាអែល បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសតួកគី ជាបន្ទាន់ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការវាយប្រហារភេរវកកម្ម ចំពេលមានកំហឹងធំធេង ពាក់ព័ន្ធការវាយប្រហារដោយមីស៊ីល លើមន្ទីរពេទ្យនៅ តំបន់ហ្គាហ្សា។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស (NSC) ក៏ចេញបម្រាមធ្វើដំណើរទៅកាន់ប្រទេសតួកគីដាច់ខាតផងដែរ។ NSC និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែព្រឹត្តិការណ៍ថ្មីៗ មានក្តីព្រួយបារម្ភថា តួអង្គភេរវករឬអ្នកវាយប្រហារម្នាក់ឯង អាចនឹងកំណត់គោលដៅលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសផ្សេងៗទូទាំងពិភពលោក”។
មិនត្រឹមប៉ុណ្ណឹង NSC ក៏បានព្រមានការធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក ហ្ស៊កដានី អេហ្ស៊ីប អារ៉ាប់រួម អាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ផងដែរ។
សេចក្តីជូនដំណឹងនេះ បានចេញចំពេលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាដើម្បីតវ៉ានៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីលេចឮព័ត៌មានថា ការវាយប្រហារដោយមីស៊ីលទៅលើមន្ទីរពេទ្យនៅហ្គាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល៥០០នាក់។
ទោះបីជាមន្ត្រីប៉ាឡេស្ទីនបានស្តីបន្ទោសអ៊ីស្រាអែលភ្លាមៗចំពោះការវាយប្រហារនេះក៏ដោយ ប៉ុន្តែ កងកម្លាំងការពារជាតិអ៊ីស្រាអែល និងនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា មន្ទីរពេទ្យនេះ ត្រូវបំផ្លាញដោយគ្រាប់រ៉ុកកែត ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទៅវិញទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត