ព័ត៌មានជាតិ
អភិបាលខេត្តកែបរំពឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះនឹងមានការទាក់ទាញ និងអធិកអធមជាងឆ្នាំមុនៗ
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នឹងត្រូវប្រារពរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១ ខែធ្នូ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅបរិវេណឆ្នេរ ២.៧០០ម៉ែត្រ ក្បែរតំបន់រមណីយដ្ឋានផ្សារក្តាម។
លោកអភិបាលខេត្តបានលើកឡើងថា ទោះពេលវេលារៀបចំមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោករំពឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំមួយដែលថ្មី ប្លែក និងធ្វើឱ្យមានការទាក់ទាញ និងអធឹកអធមល្អជាងឆ្នាំមុនៗ ដើម្បីស្វាគមន៍វត្តមាននាយករដ្ឋថ្មីអញ្ជើញមកកាន់ខេត្តកែប។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា មកដល់ពេលនេះរដ្ឋបាលខេត្តកែប និងក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងកំពុងតែសិក្សាអំពីប្លង់មេ ក្នុងការកំណត់រៀបចំទីតាំងផ្សេងៗសម្រាប់អង្គព្រឹត្តិការណ៍ពីធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ នៅខេត្តកែបទាំងមូល បន្ទាប់ពីរាជរដ្ឋាភិបាលបានកំណត់យកនៅថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីប្រារពព្រឹត្តិការណ៍បុណ្យសមុទ្រធ្វើនៅបរិវេណតំបន់ឆ្នេរ ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម។
ជាមួយគ្នានេះលោក សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងរៀបចំថ្មីក៏ជួបបញ្ហាព្រឈមថ្មីផងដែរ ប៉ុន្តែការជ្រើសរើសយកទីតាំងខាងលើ ដើម្បីបង្ហាញអំពីសមិទ្ធផល និងសក្តានុពលតំបន់ឆ្នេរដែលទើបពង្រីកថ្មីរបស់ខេត្តកែប ដែលពីមុនទេសចរអាចទៅងូតទឹកកម្សាន្តតែនៅឆ្នេរស្រី ស ប្រវែងតែជាង៣០០ម៉ែត្រប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកនៅលើបទពិសោធរបស់ក្រសួង និងការចូលរួមសហការគ្នារវាងអាជ្ញាធរខេត្ត និងក្រុមការងារអន្តរក្រសួងផងនោះ លោកសង្ឃឹមថា បុណ្យសមុទ្រឆ្នាំនេះ នឹងមានអ្វីថ្មី ប្លែក អធឹកអធម ហើយល្អប្រសើរជាងឆ្នាំមុនៗ ព្រោះវាជាព្រឹត្តិការណ៍ជាតិធំមួយ បន្ទាប់ពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក៏ដូចជាដើម្បីស្វាគមន៍វត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកកាន់ខេត្តកែប។
លោកអភិបាលខេត្តកែបបានសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអាជីវករ និងមន្ត្រី រួមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ព្រះសង្ឃគ្រប់វត្តអារាម គ្រូបង្រៀន និងសិស្ស និស្សិតនៅតាមសាលារៀនទាំងអស់ ត្រូវចូលរួមសម្អាត និងថែរក្សាអនាម័យ បរិស្ថាន តាមកន្លែងរបស់ខ្លួនឲ្យបានល្អប្រសើរចាប់ពីពេលនេះទៅ ពិសេសនៅតំបន់រៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រខាងមុខតែម្តង៕
អត្ថបទ៖ សឹង រ៉ាត់
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់