Connect with us

KPT+

គ្មានអ្នកណានឹកស្មានដល់ ក្មេង​អាយុ​​១៣​ឆ្នាំកាលថ្ងៃ​នោះ​ ​បែរក្លាយជាបុគ្គលល្បីល្បាញមានទ្រព្យពេញដៃ

បានផុស

នៅ

ក្មេងប្រុសម្នាក់ដែលចាប់ផ្តើមបង្កើត YouTube តាមរយៈការស្ទ្រីមហ្គេមនៅអាយុទើបតែ ១៣ឆ្នាំ ដោយបានបង្ហោះឃ្លិបដំបូងនៅដើមឆ្នាំ ២០០៩ ហើយបង្ហោះមាតិកាផ្សេងៗជាទូទៅរហូតដល់ឆ្នាំ ២០១២ និង ២០១៣។ ក្មេងជំទង់រូបនេះចាប់ផ្តើមមានភាពល្បីល្បាញកាន់តែខ្លាំងឡើងពីការបង្កើតកម្មវិធី Worst Intros ដែលជាខ្លឹមសារដែលរិះគន់បណ្តាញ YouTube ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jimmy Donaldson កើតនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ១៩៩៨នៅទីក្រុង Kansas សហរដ្ឋអាមេរិក។ បុរសរូនេះត្រូវបានគេនិយាយថាជាអ្នកត្រួសត្រាយវីដេអូឃ្លិប YouTube ដែលប្រើឈ្មោះ MrBeast ។ បច្ចុប្បន្នមានអ្នកតាមដាន ២០០លាន នាក់ រួមទាំង YouTubers អ្នកជំនួញ និងបុគ្គលិកសង្គម។

លោកចាប់​ផ្ដើម​ល្បី​ជាង​មុន​ដោយ​ការ​ធ្វើ​កម្មវិធី Worst Intros ដែល​ជា​ខ្លឹមសារ​រិះគន់​អ្នក​ប្រើ YouTube ផ្សេង​ទៀត។ រហូតដល់មានអ្នកតាមដានរហូតដល់ ៣ម៉ឺននាក់ នោះគឺជាចំណុចចាប់ផ្តើមដែលធ្វើឲ្យ Jimmy សម្រេចចិត្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតឃ្លិបសម្រាប់ YouTube ហើយបោះបង់ការសិក្សាពីសាកលវិទ្យាល័យ។ ម្តាយរបស់គាត់មិនយល់ព្រមទេ ដូច្នេះ Jimmy បានចាកចេញពីផ្ទះដើម្បីបន្តក្តីសុបិនរបស់គាត់។

ផ្លូវដើម្បីក្លាយជា YouTuber កំពូល Jimmy បានជួលមិត្តភ័ក្តិវ័យកុមារចំនួនបួននាក់ដើម្បីជួយគាត់ ក៏ដូចជាការទាក់ទងទៅកាន់ YouTubers ជាច្រើនផ្សេងទៀត ដើម្បីទទួលបានស្ថិតិអំពីវីដេអូដែលទទួលបានជោគជ័យ និងទស្សន៍ទាយប្រព័ន្ធណែនាំរបស់វេទិកាដែលគាត់បានវិភាគ។ ហើយដែលធ្វើ

គាត់កាន់តែល្បី សូម្បីតែឆ្នាំ ២០១៧គាត់ធ្វើ Clip រាប់ដល់ ១០០,០០០ ដែលគាត់នឹងអង្គុយរាប់លេខរហូតបានដល់ ១០០,០០០។វីដេអូនេះចំណាយពេលជាង ៤០ ម៉ោងក្នុងការថត ហើយត្រូវពន្លឿនវីដេអូទៅ មានប្រវែងមិនលើសពី ២៤ម៉ោង វាត្រូវបានគេចាត់ទុកថាជាឃ្លិបដែលមានអ្នកចូលមើលច្រើនជាងគេ។

នៅ​ពេល​នោះ​វា​ឡើង​ដល់​រាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ហើយវាជាចំណុចចាប់ផ្តើមនៃប៉ុស្តិ៍ MrBeast តាំងពីពេលនោះមក។ បន្ទាប់មកគាត់បានបង្កើតខ្លឹមសារជាច្រើន។ លោកត្រូវបានគេហៅថាជាបុគ្គលសង្គម ព្រោះ Jimmy ផ្តល់ផលចំណេញច្រើនដល់សង្គម។ គាត់គឺជាសហស្ថាបនិកនៃ Team Trees ដែលជាអង្គការរៃអង្គាសប្រាក់សម្រាប់មូលនិធិ Arbor Day ក្នុងឆ្នាំ ២០២០ ខណៈដែលនៅឆ្នាំ ២០២១ គាត់បានក្លាយជាសហស្ថាបនិកនៃ Team Seas ដែលជាអង្គការរៃអង្គាសប្រាក់សម្រាប់មូលនិធិ​ រួមទាំងការបង្កើតធនាគារសប្បុរសធម៌ និងអាហារ។

លោក Jimmy ក៏បានបង្កើតក្រុមហ៊ុន Feastables ដែលជាក្រុមហ៊ុនលក់ដុំសូកូឡាម៉ាកយីហោផ្ទាល់ខ្លួនរបស់គាត់ដែលបញ្ចេញ សំបុត្រមាសចំនួន ១០ នៅក្នុងរបារសូកូឡា ថាប្រសិនបើនរណាម្នាក់រកឃើញសំបុត្រនេះ ពួកគេនឹងអាចទៅរោងចក្រសូកូឡារបស់គាត់ ដែលរចនារោងចក្រដូចក្នុងខ្សែភាពយន្ត Chocolate Factory។

គាត់ក៏ជាម្ចាស់ស្ទូឌីយោដែលគាត់មានបំណងលក់ផ្នែកមួយនៃអាជីវកម្មនេះ ដើម្បីផ្តល់មូលនិធិដល់ការវិនិយោគបន្ថែមទៀត។ តម្លៃនៃស្ទូឌីយ៉ូទាំងមូលគឺ ១.៥ ពាន់លានដុល្លារ ដែលប្រសិនបើលក់បាននឹងធ្វើឲ្យគាត់រកបានរាប់សិបលានដុល្លារ។

រឿងរ៉ាវរបស់ Jimmy Donaldson ឬហៅថា MrBeast មិនបានកើតឡើងដោយសារតែសំណាងនោះទេ។ ប៉ុន្តែវាកើតចេញពីការតាំងចិត្ត ការតស៊ូ និងការគិតជានិច្ចអំពីការអភិវឌ្ឍន៍បន្ថែមទៀត។ គាត់មានគំនិតតែមួយ គាត់គ្រាន់តែចង់បង្កើតក្រុមហ៊ុនល្អបំផុតមួយតែប៉ុណ្ណោះ៕

ប្រែសម្រួល សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម