Connect with us

ព័ត៌មានជាតិ

ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក អនុវត្តតាមទីតាំងផ្តល់សេវា​កំណត់ដោយក្រសួងសាធារណការ

បានផុស

នៅ

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈនៅលើបណ្តាញសង្គមដែលអះអាងថាជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងរួមមាន ៖ សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវាឡើយ ការណ៍នេះ ផ្ទុយពីការពិត បង្កឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង មេត្តាជ្រាបថា ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំងផ្តល់សេវា នៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង (https://transportlicense.mpwt.gov.kh /, https://vehicle.mpwt.gov.kh/ , https://driverlicense.mpwt.gov.kh/, https://techinspection.mpwt.gov.kh/) និងអនុវត្តតាមនីតិវិធី​ដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈខាងលើនេះ ត្រូវអនុលោមតាមប្រកាស អន្តរក្រសួងលេខ១៤៦០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្តល់សេវាសាធារណៈដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្ដាទីតាំងផ្តល់សេវាដូចមានកំណត់ជូនខាងលើ ដោយត្រូវចៀសវាងដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ទាំងថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។

ជាចុងក្រោយ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ ៖ សួស សិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធផលបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២០ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម