Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បង្ហាញវីដេអូ ដោយអះអាងថា ការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា គឺជាស្នាដៃរបស់ក្រុមហាម៉ាស់ 

បានផុស

នៅ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចេញវីដេអូមួយ ដែលពួកគេអះអាងថា បង្ហាញពីរ៉ុកកែតនៅតំបន់ហ្គាហ្សា បាញ់ខុសបច្ចេកទេស ទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញមន្ទីរពេទ្យប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបនេះ ត្រូវបានបញ្ចេញចំពេលមានកំហឹងយ៉ាងខ្លាំងក្លាពីសត្រូវរបស់អ៊ីស្រាអែល, ដោយអ៊ីរ៉ង់បានប្រកាសថា ដល់ពេលកំណត់ហើយ ខណៈក្រុម ហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានអំពាវនាវឲ្យបើកការប្រយុទ្ធ។

នៅក្នុងវីដេអូឃ្លីបនោះ រ៉ុកកែតមួយគ្រាប់ កំពុងហោះលើតំបន់ហ្គាហ្សា ហាក់ដូចជាមានបញ្ហា ហើយភ្លាមៗនោះ បានផ្លាស់ប្តូរគន្លងមុនពេលផ្ទុះឆេះ។

មួយសន្ទុះក្រោយមក ការផ្ទុះត្រូវបានគេឃើញនៅខាងក្រោម ដែលជាលទ្ធផលនៃអ្វីត្រូវបានអ៊ីស្រាអែលអះអាងថា គឺរ៉ុកកែតដែលបានធ្លាក់ចុះ លើមន្ទីរពេទ្យ al-Ahli ក្នុងតំបន់ ហ្គាហ្សា។

IDF បានសរសេរនៅលើបណ្តាញសង្គម X ថា “គ្រាប់រ៉ុកកែត ដែលសំដៅទៅលើអ៊ីស្រាអែលគឺបានបាញ់ខុស ហើយផ្ទុះនៅម៉ោង១៨:៥៩នាទី ខណៈមន្ទីរពេទ្យមួយនៅហ្គាហ្សា ត្រូវវាយប្រហារ។ នេះ​ជា​លទ្ធផល​សោកនាដកម្ម ​នៃ​ការ​បាញ់​គ្រាប់​រ៉ុកកែតចេញ​ពី​សង្កាត់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ​”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពីក្រុមហាម៉ាស់ទេ ទាក់ទិននឹងឃ្លីបវីដេអូនេះ។

ឧបទ្ទវហេតុនេះបានបង្កឲ្យមានការស្តីបន្ទោសគ្នាទៅវិញទៅមក ដោយអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការទទួលខុសត្រូវ ដោយអះអាងថា វាគឺជាគ្រាប់រ៉ុកកែតដែលបាញ់ខុសដោយក្រុមជីហាដឥស្លាមប៉ាឡេស្ទីន។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមជីហាដឥស្លាម បានចោទប្រកាន់ IDF ថា ព្យាយាមបិទបាំងសម្រាប់ឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ និងការសម្លាប់រង្គាលដែលពួកគេប្រព្រឹត្តប្រឆាំងនឹងជនស៊ីវិល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក រៀបផែនការប្រើកម្លាំងយោធា បើអ៊ីរ៉ង់ លូកដៃ ក្នុងសង្គ្រាមអ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម