Connect with us

ជីវិតកម្សាន្ដ

អ្នក​គាំទ្រថា​ តារា​ស្រី​៣​រូប​ជា​កូនភ្លោះ​

បានផុស

នៅ

តាមរយៈ​រូបភាព​១​សន្លឹក​ដែល​ត្រូវបាន​ចែក រំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បានធ្វើ​ឲ្យ​ទស្សនិក​ជន​ និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​ក្រោយឃើញ​សកម្មភាព​របស់​ស្រី​ស្អាត​៣​រូប​បាន​ឈរ​ថត​ក្បែរ​គ្នា​ស្ថិតក្នុង​រូបភាព​និង​កាតុ​តែងខ្លួន​ដូចៗ​គ្នា​។​

រូបភាព​ដ៏ស្រស់ស្អាត​និង​កម្រ​នេះ​បន្ទាប់ពី​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ភ្លាមៗ​នោះ ​កត់​សម្គាល់​ឃើញ​មានមតិ​មហាជន​មួយចំនួន​បាន​យល់ច្រឡំ​ថា​ អ្នក​ទាំង​៣​គឺជា​បងប្អូន​ភ្លោះ​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​តែមួយ​។​ ដោយ​ក្នុងនោះ​មានការ​លើកឡើង​ថា ​មើល​ចង់​ច្រឡំ​វង្វេង​អស់ហើយ អី​ក៏​ដូចគ្នា​យ៉ាងនេះ ​តើ​ពួកគាត់​ទាំងបី​ជា​បងប្អូន​ភ្លោះ​នឹង​គ្នា​ឬ​យ៉ាងណា​?​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​និង​ចម្ងល់​របស់​អ្នកគាំទ្រ​ខាងលើនេះ​ភ្លាមៗ​នោះ​ត្រូវ​អ្នកគាំទ្រ​ដែល​បាន​ស្គាល់អត្ត​សញ្ញាណ​​តារា​ស្រី​ទាំង​៣​រូប​បានបញ្ជាក់​ច្បាស់​ថា ​អ្នក​ទាំង​៣​នេះ​ពុំមែន​ជា​កូនភ្លោះ​ទេ​។​ ប្រភព​បាន​បង្ហាញថា​ពួកគេ​គឺជា​តារា​សម្តែង​និង​ម៉ូដែល ១.​តារា​សម្ដែង​ឆ្នើម​អ្នកនាង ម៉ាក់ សែនសូនីតា​,២.​តារា​សម្ដែង​វ័យ​ក្មេង​កញ្ញា ដាវ ដាវីកា និង​ម្ចាស់​ពាន​បវរកញ្ញា Miss G rand Cambodia 2019 ដេត ស្រីនាឌ​។​

ក្រៅតែ​ពី​ការ​ស្លៀកពាក់​និង​តុបតែង​ក្នុង​សំលៀកបំពាក់​ឈុត​បុរាណ​ដូចៗ​គ្នា​នោះ​ តារា​ស្រី​៣​រូបនេះ​ថែម​ទាំង​មាន​ផ្ទៃ​មុខមាត់​ស្រដៀង​គ្នា​ស្ទើរ​១០០​ភាគរយ​ដែល​មហាជន​មើល​មួយ​ភ្លែត​សឹង​ច្រឡំ​ថា​ជាមនុស្ស​តែមួយ​ឬ​បងប្អូន​ភ្លោះ​ទៀតផង​។​ ចង់ដឹង​ច្បាស់​សូម​មើល​រូបភាព​ខាងក្រោម​នេះ​ទាំង​អស់​គ្នា​៕

អត្ថបទ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម