ព័ត៌មានជាតិ
សហគមន៍ម្នាស់ទឹកឃ្មុំ ឃុំអូឬស្សីកណ្ដាល ទាញ យកទីផ្សារបង្កើនប្រាក់ចំណូល
សហគមន៍ម្នាស់ទឹកឃ្មុំឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផលទាញយកទីផ្សារ និងបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។
លោក ទំ នេរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា នេះជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្តវិស័យកសិឧស្សាហ៍កម្ម កសិទេសចរណ៍ និងកសិពាណិជ្ជករ ជាជ្រុងមួយនិងជាយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់កសិករ ហើយស្ថាប័នជំនាញនឹងរៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ចំពោះម្នាស់នៅខេត្តស្ទឹងត្រែងយើងកំពុងរៀបចំសហគមន៍ ដើម្បីប្រជាជនបានរៀនសូត្រ ហើយគាត់នឹងយកចំណោះដឹងទាំងនេះពង្រីកទៅតាមគ្រួសារ។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា នេះជាការបោះជំហ៊ានថ្មីមួយទៀត ដែលធ្វើឱ្យកសិករមានឱកាសពង្រីកការដាំដុះឱ្យបានច្រើន ហើយមន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យម្នាស់ទឹកឃ្មុំនេះ បានក្លាយជាកសិផលមានទីផ្សារល្អ ក្នុងទិសដៅមួយជំរុញឱ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញមកហើយនេះឱ្យកាន់តែមានច្រើនឡើងថែមទៀត ជាពិសេសសម្របសម្រួលគៀងគរឱ្យមានទីផ្សារពីខាងក្រៅ ដើម្បីចូលមកជួយប្រមូលទិញផលិតផលម្នាស់ ដែលកសិករនៅខេត្តស្ទឹងត្រែងផលិតបាន។
លោក សាយ ករុណា កសិករដាំម្នាស់ទឹកឃ្មុំនៅភូមិអូរឬស្សីកណ្តាល បានបញ្ចាក់ថា នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ខាងមុខនេះ លោកមានបំណងដាំម្នាស់ឱ្យបាន១លាន២សែនដើម នៅលើផ្ទៃដីចម្ការទំហំ១៥ហិកតា។ លោកបន្តថា កន្លងមកម្នាស់ដែលដាំបានក្រៅពីលក់ផ្លៃនៅក្នុងស្រុក លោកបានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រាផលិតចេញពីផ្លែម្នាស់ដើម្បីតម្រូវតាមការលក់នៅក្នុងស្រុកផង និងមានការបញ្ជាទិញពីភាគីចិនផង រីឯការងារទំនាក់ទំនងនាំចេញជាមួយភាគីខាងចិន បានបញ្ជាក់ដែរថា គាត់កំពុងតែស្វះស្វែងបន្តធ្វើបទបង្ហាញនៅស្រុកចិន ហើយនៅពេលណាមានដំណឹងល្អ នឹងចុះកិច្ចព្រមព្រៀងមួយកំណត់ការនាំចេញនៅថ្ងៃណាមួយច្បាស់លាស់ មានចំនួនប៉ុន្មានហើយបច្ចុប្បន្ននេះ នឹងព្យាយាមមួយមុខទៀត គឺបាននាំយកស្រារបស់ម្នាស់ទៅធ្វើការតាំងពិពរណ៌នៅប្រទេសចិនផ្ទាល់ ហើយបន្ទាប់ពីបានលទ្ធផលយ៉ាងណា នឹងចុះធ្វើការកុងត្រាផ្ទាល់។
សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកចុះអនុសារណៈនៃការយោគយល់ (ហៅថាMOU )រួចហើយនឹងនាំផ្លែម្នាស់ និងស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិន ដោយសារតែម្នាស់ជាផលិតផលមានរស់ជាតិឆ្ងាញ់ផ្លែក ដែលកើតចេញពីដំណាំកសិកម្មផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ