ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ស្នើឲ្យបងប្អូនបន្តគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការងនគរបាលជាតិ និងជាអ្នកស្រឡាញ់វិស័យកីឡាបាល់ទាត់មួយរូប បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា និងបានស្នើឱ្យអ្នកគាំទ្របន្តការគាំទ្រលើកទឹកចិត្តកីឡាករកម្ពុជាបន្ថែមទៅមុខទៀត។ ឯកឧត្ដម ឌី វិជ្ជា បានស្នើដល់អ្នកគាំទ្របែបនេះ គឺបន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមប៉ាគីស្ថាន ១-០ កាលពីថ្ងៃអង្គារ ហើយរងការរិះគន់ និងការមិនសប្បាយចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រ។
ក្រៅពីស្នើឱ្យអ្នកគាំទ្របន្តគាំទ្រក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ឯកឧត្ដម ឌី វិជ្ជា ក៏បានប្រកាសគាំទ្រការលើកឡើងរបស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានទទួលយកការរិះគន់ និងប្តេជ្ញាខិតខំរកវិធីដោះស្រាយការមិនសប្បាយចិត្តរបស់អ្នកគាំទ្របាល់ទាត់កម្ពុជា។
ក្នុងនាមជាអ្នកទទួលខុសត្រូវលើវិស័យបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានចេញមុខមកដោះស្រាយបញ្ហានេះជាមួយអ្នកគាំទ្រកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះថា៖«គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណា ដើម្បីដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ»។ ឯកឧត្តម ឌី វិជ្ជា បានប្រកាសគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តម ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ។
ជាមួយនឹងការប្រកាសគាំទ្រនេះ ឯកឧត្តម ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា បន្តការគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ជម្រើសជាតិថែមទៀត។ ឯកឧត្តម ឌី វិជ្ជា បានគូសរំលេចឡើងថា៖ «បើយើងសង្កេតមើលឱ្យដល់ធៀបទៅនឹង ១០ ឬ ២០ឆ្នាំមុន គឺគ្រាប់បាល់យើងឱ្យគេនោះ មិនតិចជាង៥-១០គ្រាប់ទេ តែឥឡូវនេះ ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់ និងកីឡាករយើង មានការវិវត្តច្រើនណាស់ផងដែរ បើយើងមិនស្មើជាមួយគេ ឬយើងមិនឈ្នះគេ ក៏ត្រឹម ១ ឬ២ គ្រាប់ ហើយមានពេលខ្លះ យើងក៏ឈ្នះគេដែរ»៕ ក្នុងនាមជាអ្នកស្រឡាញ់វិស័យបាល់ទាត់កម្ពុជា ឯកឧត្តម ឌី វិជ្ជា បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា និងបន្តការគាំទ្រលើកទឹកចិត្តកីឡាករកម្ពុជាបន្ថែមទៅមុខទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ