Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជំទាស់បទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

​កាលពី​ថ្ងៃ​ពុធទី១៨ខែតុលា សហរដ្ឋអាមេរិក​ បាន​វេតូ​លើសេចក្តីសម្រេចរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​ដែល​នឹង​អំពាវនាវឲ្យ​មានការ​ផ្អាកផ្នែក​មនុស្សធម៌ ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន ហាម៉ាស់ ដើម្បី​អនុញ្ញាតឲ្យ​ជំនួយ​មនុស្សធម៌ អាច​ចូល​ទៅកាន់​តំបន់ ហ្គាហ្សាស្រ្ទីប បាន។

កិច្ចប្រជុំរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះឆ្នោត​លើ​អត្ថបទ​ដែលព្រាង​ដោយ​ប្រេស៊ីល ​ត្រូវ​បាន​ពន្យារ​ពេល​ពីរ​ដងរួចមកហើយ ​ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហើយកាលពីថ្ងៃពុធ សមាជិកចំនួន១២ប្រទេស បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងអត្ថបទ ខណៈរុស្ស៊ី និងអង់គ្លេស អនុបវាទ។

នៅថ្ងៃនោះដែរ អគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង និងបើកផ្លូវឲ្យជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្គាហ្សា។

សេចក្តីព្រាងនេះ ក៏ជំរុញអ៊ីស្រាអែល ត្រូវលុបចោលបញ្ជារបស់ខ្លួន ដែលឲ្យជនស៊ីវិល និងបុគ្គលិក UN នៅហ្គាហ្សា រើទៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន និងថ្កោលទោស ការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់ផងដែរ។

អ៊ីស្រាអែលកាលពីសប្តាហ៍មុន បានបញ្ជាឲ្យប្រជាជនប្រហែល ១.១លាននាក់នៅក្នុងតំបន់ហ្គាហ្សា ត្រូវរើទៅភាគខាងត្បូង។ ការអំពាវនាវនោះធ្វើឡើង ខណៈអ៊ីស្រាអែល ត្រៀមលក្ខណៈសម្រាប់ការវាយលុកដីគោក ដើម្បីសងសឹក ចំពោះការវាយប្រហារដ៏អាក្រក់បំផុតរបស់ក្រុមហាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ប៉ាឡេស្ទីន អង្វរករឲ្យអន្តរជាតិកុំលម្អៀង ត្រូវទប់ស្កាត់អំពើប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម